មួយពូជ រកស៊ីជំរិតយក ប្រាក់តាម វីង ត្រូវចាប់ខ្លួន
ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខេត្ត ចាប់ខ្លួនពីបទឆបោកយក ប្រាក់តាមវីង ដោយធ្វើ សកម្មភាពយក ឈ្មោះថ្នាក់ដឹកនាំ ជាន់ខ្ពស់ មកឆបោកថ្នាក់ដឹកនាំ នៅតាមបណ្តា ខេត្ត-ក្រុង-ស្រុក ដោយទាក់ទងតាមទូរស័ព្ទ ហើយឱ្យផ្ញើប្រាក់តាមវីងមកឱ្យពួកគេ ។ អ្វីដែល គួរឱ្យហួសចិត្ត នោះ ក្រុមជនសង្ស័យបានប្រកប មុខរបរឆបោកនេះមួយ ពូជតែម្តង មានបង ប្អូន ឪពុកក្មេក និងកូនប្រសា ដើរឆបោកមិន រើស មុខ ជាពិសេសក្រុម នេះថ្លើមធំហ៊ានយក ឈ្មោះថ្នាក់ដឹកនាំ មកឆបោកដល់ លោកស្នងការរងនគរបាល ដើម្បីយកប្រាក់២៥០ដុល្លារ តែក៏ត្រូវអស់លក្ខណ៍ ផងដែរ ។
ការចាប់ខ្លួនបាន ធ្វើឡើងកាលពីថ្ងៃទី២ ធ្នូ វេលាម៉ោង១រសៀល នៅសាខាវីង ផ្ទះរបស់ឈ្មោះ ស៊ឹម ធីតា ភេទស្រី អាយុ២៦ឆ្នាំ ជាម្ចាស់ សាខាវីង ស្ថិតនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ បើតាម លោក វរសេនីយ៍ទោ គឹម ឡៃ ប្រធានការិយាលយ័ ព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការ ដ្ឋាននគបាល ខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ រូស៊ិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិន ពិតប្រាកដ មានស្រុកកំណើត នៅភូមិមេសប្រចាន់ ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ។ លោក គឹម ឡៃ បន្តទៀតថា មុនពេលកើត ហេតុ វេលាម៉ោង៩ព្រឹក ថ្ងៃទី២ ធ្នូ ជនឆបោក នេះបាន និយាយទូរស័ព្ទ ដោយប្រើលេខ ០៩៧ ៨៨០ ៦០ ៨០ ទៅ កាន់ លោកមេនគរបាល ខេត្ត រតនគិរី ដោយប្រើឈ្មោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ មកឆបោកថាមាន ឯកឧត្តម សុំស៊ីម៉ងត៍២តោន យកទៅធ្វើផ្ទះ ដោយ សុំឱ្យផ្ញើជាប្រាក់ ២៥០ដុល្លារ ហើយឱ្យវេរតាមវីង មកតាម ទូរស័ព្ទលេខ ០៧១ ៦៥២ ១៤ ៤៨ ។
ដោយសារបានដឹងថា ផ្ទះឯកឧត្តម រូបនោះសង់រួចរាល់ យូរឆ្នាំ ទៅហើយ ក៏មានការសង្ស័យ ទើបទូរស័ព្ទ សួរតាមដំណើររឿង តែត្រូវ ឯកឧត្តម រូប នោះបាន បដិសេធ ដូច្នេះហើយទើបមាន ការតាមស្រាវជ្រាវ រកមុខសញ្ញា ឃើញថាទូរស័ព្ទចេញពីខេត្តស្វាយរៀង ។ លោក ស្នង ការនគរបាល ខេត្ត រតនគីរី បានទាក់ទង ទៅលោក ស្នងការនគរបាល ខេត្តស្វាយរៀង បញ្ជាឱ្យលោក វរសេនីយ៍ឯក កុយ សុភាព ស្នងការរងនគរបាលខេត្ត ដឹក នាំ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ និង កម្រិតស្រាល សហការជាមួយ អធិការនគរបាល ក្រុងស្វាយរៀង ដាក់កម្លាំងគ្រប់ សាខា វីង ក្នុងខេត្ត និងប្រាប់ម្ចាស់វីងទាំងអស់ ថាបើឃើញមាន អ្នកកាន់ទូរស័ព្ទដែលមាន លេខខាងលើមក បើកប្រាក់ ត្រូវរាយការណ៍ឱ្យ នគរបាល ដឹងភ្លាម ។
រហូតដល់ម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ជនសង្ស័យក៏បាន មកបើកប្រាក់មែន តែបានត្រឹម៨ដុល្លារ៥កាក់ គឺនៅសាខាវីងភូមិរូបគោ ។ ដោយ បើកប្រាក់មិនបានគ្រប់ចំនួន ជនសង្ស័យក៏ ទូរស័ព្ទសួរលោក ស្នងការរងរូបនោះថា ម៉េចក៏ផ្ញើប្រាក់មកមិនគ្រប់ ? លោកស្នងការរង ក៏ និយាយ តាម ទូរស័ព្ទតបវិញថា អ៎ូ ច្រឡំ ! ចាំផ្ញើឱ្យម្តងទៀត សូមរង់ចាំដក ប្រាក់ម្តងទៀត ! ជនសង្ស័យក៏រង់ចាំ ចំណែកម្ចាស់វីងបាន រាយ ការណ៍ឱ្យនគរបាល ចាប់ខ្លួនបានភ្លាមៗ នៅវេលា ម៉ោង១រសៀល និងនាំខ្លួនមកសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារ ភាពថា ខ្លួនពិតជាធ្វើ សកម្មភាពឆបោក និងជំរិតទារ ប្រាក់តាម វីងប្រាកដមែន ។ ក្រុមគ្រួសារជនសង្ស័យ បានប្រកបមុខរបរ ឆបោកតាមវីង ទាំងអស់គ្នា ដែលមាន ឪពុក ក្មេកឈ្មោះ សួន មុន្នី ហៅស្បោង អាយុ៥៩ឆ្នាំ និងប្អូនថ្លៃឈ្មោះ សួន មន្នីលីណា អាយុ២៧ឆ្នាំ បានធ្វើ សកម្ម ភាព ឆបោក និងជំរិតយក ប្រាក់ តាម វីង កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៤ ហើយក៏ត្រូវកងរាជ អាវុធហត្ថខេត្តស្វាយរៀង ចាប់ខ្លួនបាន យកទៅដាក់ ពន្ធនាគារព្រៃស ។
រីឯជនសង្ស័យ ជាឪពុកឈ្មោះ សួន មុន្នី រត់គេចខ្លួនបាត់ ព្រមទាំងបក្ខ ពួក២នាក់ផ្សេងទៀត ។ ពួកគេប្រើប្រាស់ម៉ូតូ និងរថយន្តធ្វើ សកម្មភាព ដោយសិក្សា ពីប្រវត្តិពីការងារ ឋានៈ ឬសាច់ញាតិអ្នក ដែលពួកគេត្រូវឆបោក និងជំរិតទារ ប្រាក់នោះ មុននឹងធ្វើសកម្មភាព ។ អ្វីដែល ហួសចិត្តនោះ ក្រុមចោរមួយ ពូជនេះមិន រាងចាលសោះ កាន់តែធ្វើ សកម្មភាព ឆបោកដោយ យកឈ្មោះ ថ្នាក់ដឹកនាំមកប្រើ និង ឈាន រហូតដល់បោក លោក ស្នង ការ រងប៉ូលិសទៀត ពិតជាថ្លើមធំមែន ។ ជនសង្ស័យត្រូវ នគរបាលនៃ ស្នងការដ្ឋានខេត្តស្វាយរៀង កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្ត នៅថ្ងៃទី៤ ធ្នូ ដើម្បីចាត់ ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!