ស្ត្រីម្នាក់ត្រូវ គេរំលោភ ហើយវាយ សម្លាប់ នៅចំការលើ តែនគរបាល កំពុង តាមចាប់ ជនដៃដល់
កំពង់ចាម ៖ ឃាតកមិនស្គាល់មុខ បានប្រើដំបង វាយស្ត្រីម្នាក់ បណ្តាលឲ្យស្លាប់ ខណៈស្ត្រីរងគ្រោះ ទៅឃ្វាលគោ កាលពីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុច ក្បែរចំការដំឡូងមី ចម្ងាយប្រហែល ៣០០ម៉ែត្រ ពីភូមិតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
សម្រាប់ហេតុការណ៍នេះ សមត្ថកិច្ចសង្ស័យថា ស្ត្រីរងគ្រោះ ត្រូវក្រុមឃាតក រំលោភសេពសន្ថវៈ ក្រោយមកវាយឲ្យ ស្លាប់ចោលតែម្តង ។ តាមមន្ត្រីនគរបាល ស្រុកចំការលើ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះថា ស្ត្រីរងគ្រោះ មានឈ្មោះ យ៉ែន នាង អាយុ៥២ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ ។
មន្ត្រីនគរបាល បានបន្តថា សពស្រ្តីរងគ្រោះ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ នៅក្បែរចំការ ដំឡូងមី ដោយខោរបស់គាត់ ត្រូវគេសម្រាត មកត្រឹមជង្គង់ និងមានទឹក កាមផងដែរ ។
សមត្ថកិច្ចបាន ឲ្យដឹងទៀតថា តាមការពិនិត្យសាកសព ឃើញថា ស្ត្រីរងគ្រោះ ត្រូវជនដៃដល់ យកដំបងឈើ វាយត្រូវចំកញ្ចឹងក បណ្តាលឲ្យបាក់ក ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុតែម្តង។
មន្ត្រីនគរបាល បានឲ្យដឹងដែរថា មុនកើតហេតុ ស្ត្រីរងគ្រោះ បានយកគោទៅ ឃ្វាលនៅវាលស្រែ មានចម្ងាយពី ភូមិប្រហែល ២០០ម៉ែត្រ លុះនៅវេលាម៉ោង ជិត៦ល្ងាច ទៅហើយ មិនឃើញត្រឡប់ មកផ្ទះវិញ ទើបសាច់ញាតិ ដើររក ស្រាប់តែប្រទះឃើញ សពស្ត្រីរងគ្រោះ ដោយគេសម្រាតខោ មកនៅត្រឹមជង្គង់ ទើបបានរាយការណ៍ មកសមត្ថកិច្ចតែម្តង ។
ក្នុងករណីនេះផងដែរ សមត្ថកិច្ច មានការសង្ស័យថា ជនល្មើសសម្លាប់ ស្រ្តីរងគ្រោះ ក្រោយពេលចាប់រំលោភរួច ។ ប៉ុន្តែយ៉ាងណាក៏ដោយ ករណីឃាតកម្ម ខាងលើ នៅព្រឹកថ្ងៃទី៥ ខែធ្នូ នេះ សមត្ថកិច្ច នគរបាល ស្រុកចំការលើ ក្រោបបទបញ្ជាពី លោកឧត្តម សេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាល ខេត្តកំពង់ចាម បាននិងកំពុងស្រាវជ្រាវ យ៉ាងក្តៅគគុក ដើម្បីចាប់ខ្លួន ជនល្មើស យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។
មន្រ្តីនគរបាលមួយរូប បានថ្លែងថា សម្រាប់អំពើឃាតកម្ម ដែលកើតឡើង នៅស្រុកចំការលើ កម្លាំងនគរបាលបាន បង្ក្រាប និងចាប់ជនល្មើស បាន ទាំងអស់ ដូច្នេះចំពោះករណី កម្លាំងនគរបាល មានជំនឿថា នឹងចាប់ខ្លួនទាល់តែបាន៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!