ឪពុកម្តាយខាងស្រី ចោទថាលួង លោម កូនស្រីខ្លួនរំលោភ តែខាង ប្រុសថាជាការព្រមព្រៀង
ខេត្តត្បូងឃ្មុំ ៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកក្រូចឆ្មារ បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ តាំង សុខគាន់ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ មកកាន់សាលាដំបូងខេត្ត នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ។ ដោយចោទលួងលោម ក្មេងស្រីជាអានីតិជន ក្រោមអាយុ១៥ឆ្នាំ ទៅរំលោភសេពសន្ថវៈ នៅរោងចិញ្ចឹមត្រី និងផ្ទះសំណាក់ បានសំរេចជាច្រើនលើក នាពេលកន្លងមក ។
តាមប្រភពពី មន្ត្រីសាលាដំបូងខេត្ត បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ «ឈ.ស.យ» មានស្រុកកំណើត នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានមកស្នាក់នៅ រៀនសូត្រនៅផ្ទះជីដូន នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ ហើយត្រូវបាន ជនសង្ស័យឈ្មោះ សុខគាន់ លួចទំនាក់ទំនង រហូតឈានដល់ លួងលោមល្បួងនាំទៅ រំលោភសេពសន្ថវៈ នៅត្រង់រោងចិញ្ចឹមត្រី មួយកន្លែងស្ថិតនៅ ភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹក ថ្ងៃទី២២ តុលា ២០១៤ កន្លងទៅ ។
យោងតាមពាក្យបណ្តឹង របស់ឪពុក ក្មេងស្រីរងគ្រោះ ថ្ងៃទី១ធ្នូ បញ្ជាក់ថា ស្របពេលដែល កូនស្រីគាត់មកស្នាក់នៅ រៀនសូត្រនៅផ្ទះជីដូន ភូមិទួលសម្បត្តិ ឃុំប៉ើស២ ដោយបានសុំឪពុកម្តាយ ឈប់រៀន លុះពេលសួរនាំ រកហេតុផល ទើបកូនឆ្លើយប្រាប់ថា ឈ្មោះ សុខគាន់ បានចាប់នាងរំលោភ ហើយថែមទាំងគំរាមថា បើសិនណាជាហ៊ានប្រាប់គេ នឹងសម្លាប់ចោលមិនខាន ពេលស្តាប់រួចឮបែបនេះ ក៏ប្រញាប់ទៅប្តឹង នគរបាលស្រុកក្រូចឆ្មារ ឲ្យជួយអន្តរាគមន៏តែម្តង ។
ជនសង្ស័យឈ្មោះ កាំង សុខគាន់ វិញបានឆ្លើយថា នៅក្នុងអំឡុងខែតុលា ២០១៤ មិនចាំថ្ងៃ ម៉ោងជាង១០ព្រឹក រូបគេបានទូរស័ព្ទ ហៅក្មេងស្រីរងគ្រោះ ឲ្យមកអង្គុយលេង ជាមួយខ្លួននៅលើគ្រែ ក្បែរស្រះចិញ្ចឹមត្រី ឪពុករបស់ខ្លួន ។ លុះពេលនិយាយ សារសងទៅវិញទៅមក ក៏បានព្រមព្រៀងគ្នារួមភេទ គ្រាដំបូងនោះ មិនបានសំរេចនោះទេ រហូតដល់ពេលស្អែក ក្មេងស្រីរងគ្រោះ បានទូរស័ព្ទមករូបគេ ឲ្យទៅជួបនៅកន្លែង រោងចិញ្ចឹមត្រីដដែល ហើយរួមភេទបានសំរេច តាមបំណងមែន ។ មកដល់អំឡុងខែវិច្ឆិកា ២០១៤ រូបគេបានទូរស័ព្ទ ហៅក្មេងស្រីរងគ្រោះ ណាត់ជួយគ្នានៅ ផ្ទះសំណាក់៩៩ នៅភូមិព្រែកតូច ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ដោយរួមភេទ បានសំរេច២លើកទៀត ។ ហើយថែមទាំង បាននិយាយថា យើងស្រលាញ់គ្នាដោយស្មោះ ហើយក៏មិនបាន គំរាមសម្លាប់ អ្នករងគ្រោះដែរ ។
នគរបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ថា ឆ្លងតាមកិច្ចប្រតិបត្តិការ ប្រមូលឯកសារសំណុំរឿង ព្រមទាំងចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ កាំង សុខគាន់ និងវិញ្ញាបនបត្រពេទ្យ សន្និដ្ឋានថា ជននេះពិតជាបាន រួមភេទជាមួយនឹង ក្មេងស្រីជំទង់ជាអនីតិជន ពិតប្រាកដមែន ។ សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច កោះហៅមកសួរនាំ នៅរសៀលថ្ងៃទី២ ធ្នូ ក្រោយពីបានសារភាព សំរេចឃាត់ខ្លួនបញ្ជូនមក សលាដំបូងខេត្តតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!