ពិតជាឡូយ! គេងបណ្តើរ មើលត្រី សមុទ្រ បណ្តើរ ក្នុងសណ្ឋារគារ ផ្កាយ ៥ បើកនៅ ជម្រៅ ជាង ៣ ម៉ែត្រ ក្រោម មហាសមុទ្រឥណ្ឌា (វីដេអូ)

 
 

អាហ្វ្រិក៖ បន្ទប់សណ្ឋារគារ ដ៏ឡូយអស្ចារ្យ មួយ ត្រូវបានបើកជាផ្លូវការ និង បានក្លាយជា បន្ទប់សណ្ឋារគារ ដំបូងបង្អស់ នៅក្រោម មហា សមុទ្រ ដំបូងបង្អស់ នៅទ្វីបអាហ្វ្រិក ដែលអាចឲ្យភ្ញៀវ មើលសត្វសមុទ្រ ហែលក្នុងទឹកសមុទ្រ ពេលកំពុងសំរាក ដោយរីករាយ និងរ៉ូមែនទិច។

បន្ទប់នៃ សណ្ឋារគារនេះ ត្រូវបានគេ ឲ្យឈ្មោះថា “Manta Underwater Room” ដែលវាជាបន្ទប់ សណ្ឋារគារ របស់រមណីយដ្ឋាន Manta Resort ដែលធ្វើឡើង ពីសំភារៈថ្លៃៗ និង មានទីតាំងចំងាយជាង ២៥០ម៉ែត្រពីកោះ Pemba លើមហាសមុទ្រឥណ្ឌា ដែលស្ថិតនៅក្នុងប្រទេស តង់សានី ក្នុងទ្វីបអាហ្វ្រិក ។

សណ្ឋារគារមួយនេះ មាន បីជាន់ ដែលរួមមាន ជាន់ខាងលើ ជាកន្លែងអង្គុយកំសាន្ត អាចឲ្យ ភ្ញៀវមើល ទេសភាពសមុទ្រ មើលផ្កាយ និង លោតមុជ ទឹកសមុទ្រ  រីឯនៅជាន់កណ្តាលជា ទីកន្លែងបន្ទប់ ពិសាអាហារ បន្ទប់ទឹក និង កន្លែងងូតទឹក។ ចំណែកឯ បន្ទប់ក្រោម ជាបន្ទប់ គេង ដែលមានជម្រៅ ជាង៣ម៉ែត្រ  នៅក្រោម មហាសមុទ្រ អាចឲ្យ ភ្ញៀវ ដេកកំសាន្ត ដោយសប្បាយរីករាយ មើល សត្វសមុទ្រពិតៗ កំពុងហែល នៅក្រោមទឹកសមុទ្រ ទាំងពេលថ្ងៃ និងពេល រាត្រី  ។

តែយ៉ាងណាមិញ ទោះនេះមិនមែនជា សណ្ឋារគារ ក្រោមសមុទ្រ មុនគេក៏ដោយ ក៏វាជាសណ្ឋារគារ នៅក្រោមសមុទ្រ ដែលមានទីតាំងនៅតំបន់ កោះដាច់ស្រយ៉ាល តែមួយគត់ រីឯ តម្លៃ សម្រាប់ការ ស្នាក់នៅក្នុងមួយយប់ គឺជាតម្លៃ ស្តង់ដារ សណ្ឋាគារ ផ្កាយ៥ គឺតម្លៃរហូតដល់ ១,៥០០ ដុល្លារ ឯណោះ៕

មកទស្សនា ទិដ្ឋភាព បន្ទប់សណ្ឋារគារ ដ៏ឡូយក្រោមសមុទ្រនេះ ទាំងអស់គ្នា ៖




វីដេអូ៖ បង្ហាញពីទិដ្ឋភាពខ្លះនៃសណ្ឋារគារនេះ


ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម