Cecilia Cheung ​ប្រកាស​​ថា ​គូ​អនាគត​នាង​មិន​​ចាំ​បាច់​មាន​ ឬ​ជោគជ័យ​នោះ​ទេ

 
 

ស្រី​ស្រស់​ Cecilia Cheung ​បាន​ប្រកាស​ក្នុង​បទ​សម្ភាស​តាម​វិទ្យុ​ថ្មីៗ​នេះ​ថា ​លក្ខខណ្ឌ​មិត្ត​ប្រុស​អនាគត​របស់​នាង​មិន​ចាំ​បាច់​មាន​ប្រាក់​កាស ​ឬ​ជោគជ័យ​ធំ​នោះ​ទេ។

​​​ពេល​សួរ​ថា ​តើ​អ្វី​ដែល​នាង​សម្លឹង​ទៅ​លើ​បុរស​ដែល​ចង់​ចែចង់​នាង​​ធំ​ជាង​គេ ​អ្នក​មេម៉ាយ​ក្ដៅ​ស្រួល​និយាយ​ថា ​បុរស​រូប​នោះ​ត្រូវ​ទទួល​ស្គាល់​ថា ​នាង​ជា​តារា​សម្ដែង ​និង​ធ្វើ​ចំពោះ​នាង​ដូច​មនុស្ស​ធម្មតា។


​តួ​ស្រី​វ័យ​ ៣៣ ​ឆ្នាំ​​បន្ថែម​ថា​ ​”បុរស​រូប​នោះ​ត្រូវ​ហ៊ាន​ទទួល​យក​អ្វី​គ្រប់​យ៉ាង​ដែល​សារព័ត៌មាន​សរសេរ​ពី​នាង។ ​​បើ​មាន​បុរស​បែប​នោះ​មែន​ ​នាង​នឹង​នៅ​ជាមួយ​គេ​ដោយ​មិន​មើល​លើ​អតីតកាល​ឡើយ។ ​

រឿង​លុយ​សម្រាប់​នាង​មិន​ជា​រឿង​សំខាន់​ទេ ​ដោយ​បញ្ជាក់​ថា ​ថ្ងៃ​នេះ​នាង​ជិះ​រថយន្ត​ទំនើប​ តែ​ថ្ងៃ​ក្រោយ​អ្វីៗ​អាច​ប្រែប្រួល ​ព្រោះ​សូម្បី​ ចូវ យុនហ្វាត​ក៏​ជិះ​​​រថភ្លើង​ដែរ។ ​​មួយ​វិញ​ទៀត ​នាង​មិន​ចង់​បាន​អ្នក​ល្បី​ក្នុង​រង្វង់​សិល្បៈ​អី​ដែរ ​សំខាន់​ឲ្យ​តែ​នាង​ជឿជាក់​ថា ​អាច​ពឹង​ពាក់​បាន​នា​អនាគត។ ​

​​Cecilia Cheung ​បាន​រៀបការ​ជាមួយ​នឹង​តារា​សម្ដែង​ Nicholas Tse ​កាល​ពី​ឆ្នាំ ២០០៦ ​និង​លែងលះ​គ្នា​ ៥ ​ឆ្នាំ​បន្ទាប់​ក្រោយ​មាន​កូន​ប្រុស​ពីរ​នាក់​ជាមួយ​គ្នា។

ចាំ​អ៊ុត​ទាំង​អស់​គ្នា ​តើ​បុរស​រូប​ណា​ដែល​នឹង​ក្លាយ​ជា​ដៃគូ​របស់​នាង​​ពេល​ខាងមុខ?

 
ប្រភព Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម