ក្មេងស្រីអាយុ១៣ឆ្នាំ ឡើងដើម កកោះ របូតដៃធ្លាក់ ជង់ដង្គត់ឈើ ចំរន្ធគូទ បានតែពីរថ្ងៃស្លាប់

 
 

ខេត្តពោធិ៍សាត់៖ អនិច្ចាក្មេងស្រី អាយុ១៣ឆ្នាំម្នាក់ បានឡើងដើមឈើ ហើយជួបឧប្បទ្ទវហេតុ របូតដៃធ្លាក់មកជង់នឹង ដង្គត់ឈើចំរន្ធគូទ បណ្ដាលឲ្យរបួសធ្ងន់ បានតែពីរថ្ងៃ ក៏ស្លាប់បាត់ទៅ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០២ ធ្នូ ២០១៤ នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ហើយបានស្លាប់ នៅល្ងាចថ្ងៃទី០៣ គឺបានរយៈពេល តែពីរថ្ងៃប៉ុណ្ណោះ។

នគរបាលមូលដ្ឋានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ថា ធីម អាយុ១៣ឆ្នាំ រស់នៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ។ នៅថ្ងៃនោះ នាងបានទៅ ភូមិស្វាយប៉ាក ហើយបានឡើងដើមកកោះ ដើម្បីបេះផ្លែក្រឡាញ់ ដែលនៅក្បែរគ្នា ស្រាប់តែចៃដន្យ ក៏របូតដៃធ្លាក់ មកជង់នឹង ដង្គត់ឈើចំរន្ធគូទ បណ្ដាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗនោះក្រុមគ្រួសារ បានយកទៅព្យាបាល នៅមណ្ឌលសុខភាព ដែលនៅក្នុងភូមិ លុះស្អែកឡើង ថ្ងៃទី០៣ ដោយសារតែ ឈឺចុកចាប់ខ្លាំងពេក ក៏ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្ត ប៉ុន្តែដល់ពាក់កណ្ដាលផ្លូវ នាងបានដាច់ខ្យល់ ស្លាប់បាត់ទៅ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម