សារាយ សក្ខណា និង នី មុនីនាថ ពន្លត់ភ្លើងជម្លោះ ព្រោះម្ដាយ

 
 

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះ ជម្លោះក្ដៅគគុក រវាងតារាសម្ដែង ស្រីពីរដួង កញ្ញា នី មុនីនាថ និង អ្នកនាង សារាយ សក្ខណា ខណៈដែលម្នាក់ៗ មានបក្សមាន ពួករៀងៗខ្លួន ហើយត្រូវបាន គេដឹងថា ខាង នី ម៉ូនីនាថ មាន គង់ វង្សយ៉ាទី ។ ចំណែកសារាយ សក្ខណា មាន គង់ វិច្ឆិកា។ ការទាស់ទែង ពាក្យសម្ដី ដ៏ក្ដៅគគុក នៅតែបន្តអូសបន្លាយ យ៉ាងយូរ រហូតមកមកដល់ នឹងពេលនេះ អ្នកនាង សារាយ សក្ខណា បានវិលត្រឡប់ ទៅរស់នៅលើទឹកដី អាមេរិកវិញ ពោលគឺបានធ្វើ ដំណើរចាកចេញ ពីមាតុភូមិកំណើត ទាំងអាល័យ កាលពីយប់មិញ ជាមួយស្វាមី ។

អ្វីដែលចំឡែកជាងនេះ គេបានប្រទះឃើញ វត្តមាន កញ្ញា នី មុនីនាថ បានចូលរួម ជូនដំណើរ មិត្តភក្ដិស្លាប់រស់ ម្នាក់នេះ ដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ថ្វីត្បិតអ្នកទាំងពីរ មិនសូវសិ្នទ្ធស្នាល មើលមុខគ្នា មិនសូវចំដូចមុន ក៏ដោយ ប៉ុន្តែនេះជា រឿងល្អមួយ ដែលមិត្តភាព របស់ពួកគេ បានត្រលប់មកវិញ ។ ប្រភពដ៏កក់ក្ដៅ បាននិយាយថា ក្រោយពីមានផ្ទុះជម្លោះ រវាងតារា ទាំងពីរដួងនេះ ចាស់ទុំទាំងសងខាង ព្យាយាមផ្សះផ្សារ សម្បើមណាស់ ព្រោះមិនមែនតែ នាងពីរនាក់នេះទេ ជាមិត្តនឹងគ្នា សូម្បីតែម្ដាយ ពួកគេទាំងពីរ ក៏ស្រឡាញ់ រាប់អានគ្នា ដូចបងប្អូនបង្កើត មិនដែលចាត់ទុកគ្នា ជាអ្នកដទៃឡើយ ។

កំឡុងពេល សារាយ សក្ខណា និង នី មុនីនាថ ទាស់ទែងគ្នានោះ អ្នកពិបាកបំផុត គឺម្ដាយរបស់ ពួកគេទាំងពីរ ។ ប៉ុន្តែពេលនេះ អ្វីៗប្រសើរឡើង ក្រោយពីបានផ្សះផ្សារ គ្នាឡើងវិញ ព្រោះជាមិត្ត នឹងគ្នារាប់ឆ្នាំ ធ្លាប់ស៊ីអត់ស៊ីឃ្លាន ជាមួយគ្នា គ្រាន់តែរឿង បក្សពួកប៉ុណ្ណឹង មិនអាចមកបំបែក បំបាក់ពួកគេបានទេ ។ យ៉ាងណាក្ដី ទំរាំតែផ្សះផ្សារ ចំណងមិត្តភាព នេះបានវិញ គឺពិបាកជាង អូសឫស្សី បញ្ច្រាស់ចុងទៅទៀត ព្រោះពួកគេទាំងពីរ រវល់រៀងៗខ្លួន ក្នុងការប្រកប របរសិល្បៈ រកពេលជួបគ្នា មិនបាន ។

ប្រភពព័ត៌មាន បានព្រលយឲ្យដឹងថា បន្ទាប់ពី សារាយ សក្ខណា និង នី មុនិនាថ ត្រូវរ៉ូវគ្នាវិញ អ្នកសប្បាយចិត្ត ជាងគេរហូត ញញឹមបិទមាត់ មិនជិត គឺម្ដាយនាង ឯណោះវិញ ព្រោះគ្មានម្ដាយឯណា ចង់ឃើញកូនៗ ឈ្លោះគ្នាឡើយ ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម