រថយន្ត មីតស៊ុយប៊ីស៊ី ត្របាក់គ្នាជាមួយ ហ៊ីយ៉ាន់ដាយ ផ្ទុះឆេះរបួសធ្ងន់-ស្រាល ៤នាក់ លើផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ៖ ប្រភពពីអ្នកឆ្លើយឆ្លង ព័ត៌មានខេត្តព្រះសីហនុ បានឱ្យដឹងថា មនុស្ស៤នាក់បាន រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នាផ្ទុះឆេះ កាលពីវេលា ម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ធ្នូ ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចំណុច គីឡូម៉ែត្រលេខ ១៤០-១៤១ ភូមិចំការលួង ឃុំចំការលួង ស្រុកកំពង់សិលា ។
ប្រភពដដែល បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿង ម៉ាកមីតស៊ុយប៊ីស៊ីកូរ៉េ ពណ៌ស ពាក់ស្លាកលេខរដ្ឋ០០១៦ ជារបស់ ក្រុម ហ៊ុនម៉ុង រិទ្ធី បើកបរដោយ បុរសម្នាក់ឈ្មោះ សេង វាសនា អាយុ២៩ឆ្នាំ រស់នៅក្នុងក្រុមហ៊ុនម៉ុង រិទ្ធី(កែវផុស)ធ្វើដំណើរ ក្នុងទិសដៅ ពី ភ្នំពេញ ទៅខេត្តព្រះសីហនុ ខណៈមកដល់ ចំណុចកើតហេតុខាងលើ រថយន្តបានបាញ់ភ្លើងហ្វា ស្របពេលរថយន្ត មួយគ្រឿងទៀត ម៉ាកហ៊ី យ៉ាន់ ដាយចំណុះ៥តោន ដឹកគ្រឿងសង្ហារឹម ពាក់ស្លាកលេខ ៣B៨៦៤៨ ដែលធ្វើដំណើរបញ្ច្រាស ទិសគ្នាមកដល់ទំនង ចាំងភ្លើងហ្វា ក៏រេ ចង្កូត បុកគ្នាពេញទំហឹងបណ្តាល ឱ្យរថយន្ត ហ៊ីយ៉ាន់ដាយ ក្រឡាប់ដេកផ្ទុះឆេះ សន្ធោសន្ធៅតែម្តង។
គ្រោះថ្នាក់ខាងលើ នេះធ្វើឱ្យមនុស្សដែល ជិះក្នុងរថយន្តក្រុម ហ៊ុនម៉ុង រិទ្ធី រងរបួសធ្ងន់ ស្រាលត្រូវប៉េអឹម ស្នាក់ការលេខ៤០២ បញ្ជូនទៅ សង្គ្រោះ រីឯអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួន បាត់ស្រមោល៕
រថយន្តហ៊ីយ៉ាន់ដាយឆេះសន្ធោសន្ធៅបន្ទាប់ពីបុកគ្នាជាមួយរថយន្តមីតស៊ុយប៊ីស៊ី
រថយន្តហ៊ីយ៉ាន់ដាយក្រោយពេលឆេះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!