អំពើហឹង្សា ក្នុងគ្រួសារ ប្ដីកាប់សម្លាប់ ប្រពន្ធនិង យកសាំងដុត កំទេចសព រួចរត់ទៅ ចង-ក សម្លាប់ខ្លួនឯង
កណ្ដាល ៖ អំពើហឹង្សា ក្នុងគ្រួសារមួយ បានកើតឡើង បណ្ដាលឲ្យប្ដីប្រពន្ធ ពីរនាក់ស្លាប់ ខណៈដែលមុន ពេលកើតហេតុ បុរសជាប្ដី បានយកកាំបិត កាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាម រួចបានយក សាំងមកចាក់ ដុតសពប្រពន្ធ ជាក្រោយ ។ បន្ទាប់ពីធ្វើ សកម្មភាពរួច បុរសកំណាចរូបនេះ បានរត់គេចខ្លួន ១យប់ ប៉ុន្តែព្រឹក ថ្ងៃទី៤ ខែធ្នូ នេះ ត្រូវបានអ្នកស្រុក ប្រទះឃើញ ចង-កសម្លាប់ខ្លួន នៅលើដើមអំពិល ទឹកបារាំង ធ្វើអត្តឃាតតាមក្រោយ ដើម្បីគេចពីការ ទទួលខុសត្រូវ។
ហេតុការណ៍ជម្លោះ ក្នុងគ្រួសារ ឈានដល់អំពើឃាតកម្ម យ៉ាងរន្ធត់នេះ បានកើតឡើង កាលពី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ វេលា៧យប់ នៅលើទំនប់ ទទឹងថ្ងៃ ក្នុងភូមិ កប៉ាលគឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ មន្រ្តីនគរបាល មូលដ្ឋានបាន ឲ្យដឹងថា ជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ ពុំ ស្រៀង និងប្ដីជា ឃាតកឈ្មោះ ឈុន ហន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ ។
បើតាមអ្នកជិតខាង កន្លែងកើតហេតុ បានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ បុរសជាប្ដី បានផ្ទុះជម្លោះ ពាក្យសម្ដី ជាមួយប្រពន្ធ ហើយបានយក កាំបិតកាប់ ប្រហារប្រពន្ធ ខ្លួនឯងស្លាប់ នៅនឹងកន្លែង និងបានយក សាំងចាក់ដុត សពប្រពន្ធ រួចហើយ រូបគេបានរត់គេច ខ្លួនទាំងយប់ ។ លុះមកដល់ ព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៤នេះ មានប្រជាពលរដ្ឋ ទៅច្រូតស្រូវ បានប្រទះឃើញ បុរសជាប្ដី ចង-ក សម្លាប់ខ្លួន នឹងអង្រឹងស្បៃមង នៅលើដើម អំពិលបារាំងស្លាប់។
ក្រោយពីសមត្ថកិច្ច បានពិនិត្យសាកសព រួចរាល់ ឃើញថា ជនរងគ្រោះ ពិតជាចងក ដោយខ្លួនឯង ពិតប្រាកដមែន៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!