មិត្តប្រុស យុវតី ដែលប្រើប្រាស់ គណនី ហ្វេសប៊ុក Choco XD II បកស្រាយ ចំពោះការស្លាប់ របស់នាង (មានវីដេអូ)
ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ខ្មែរឡូត បានធ្វើការចុះផ្សាយ នូវព័ត៌មាន ទាក់ទងនឹង យុវតីរូបស្រស់ ដែលប្រើប្រាស់ គណនីហ្វេសប៊ុក Choco XD II បានទទួលរង នូវគ្រោះថ្នាក់ ធ្ងន់ធ្ងរ ក្នុងករណី ចោរឆក់ កាលពីថ្ងៃអង្គារ៍ ទី០២ និងបានស្លាប់ នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ។
ជាមួយគ្នានេះ នៅថ្ងៃទី០៤ វិច្ឆិកានេះ ក៏មានយុវជនម្នាក់ ប្រើប្រាស់ គណនីហ្វេសប៊ុក Ng Haii PoZz Ly ដែលបាន អះអាង និងត្រូវគេ ស្គាល់ថា គឺជាមិត្តប្រុស របស់យុវតីរងគ្រោះ បានបកស្រាយ ចំពោះការស្លាប់ របស់មិត្តស្រីខ្លួន យ៉ាងអាលោះអាល័យ យ៉ាងខ្លាំង។
យុវជនម្នាក់ ប្រើប្រាស់ គណនីហ្វេសប៊ុក Ng Haii PoZz Ly រូបនោះ បានអះអាងថា មិត្តស្រីរបស់ខ្លួន ដែលមាន គណនីហ្វេសប៊ុក Choco XD II មិនមែនស្លាប់ ដោយសារតែ ចោរឆក់ទេ គឺស្លាប់ដោយសារ ឡានដឹកដី បុកពីក្រោយ នៅជិតទន្លេបាទី។ យុវជនរូបនោះ បានបន្តទៀតថា មិត្តស្រីខ្លួន បានស្លាប់ នៅវេលាម៉ោង ៥ល្ងាច ដោយខ្លួន ជាអ្នកទៅលើកនាង ដោយផ្ទាល់តែម្តង។
យ៉ាងណាមិញ បន្ទាប់ពីបាន អះអាងបែបនេះរួច យុវជន Ng Haii PoZz Ly ក៏សរសេរ ដោយសេចក្តី អាលោះអាល័យ យ៉ាងខ្លាំង នូវឃ្លាចុងក្រោយថា «ខ្ញុំចង់ប្រាប់ថា ខ្ញុំនៅតែស្រលាញ់នាង»។ ទោះបីជាយ៉ាងណា នេះគឺជាការ អះអាង របស់មិត្តប្រុស ក៏ដូចជា មិត្តភក្ត័ យុវតីរងគ្រោះ ប៉ុណ្ណោះ ចំនែកឯ ពិត ឬមិនពិត គេមិនបាន ដឹងច្បាស់ឡើយ៕
ការអះអាង របស់មិត្តប្រុស និងមិត្តភក្ត័ យុវតីរងគ្រោះ
ការអះអាង នៅលើហ្វេសប៊ុក ថាជាករណី ចោរឆក់
ប្រភព ៖ ហ្វេសប៊ុក
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!