ទៅមើលគេរាំធុងបាស់ ចែចង់ប៉ះស្រីកំណាន់របស់គេ គេលួចកាប់ រយះក្បាលដេរច្រើនថ្នេរ
ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់ត្រូវ ក្រុមជនដៃដល់មួយក្រុមលួច កាប់ចំក្បាលបណ្តាល ឱ្យរយះដេរ ជាច្រើនថ្នេរ ខណៈកំពុងអង្គុយលើ ម៉ូតូមើល គេរាំធុងបាស់ កាលពីយប់ថ្ងៃទី០២ ធ្នូ ២០១៤ នៅភូមិស្អង ឃុំប្រស្និប ស្រុករលាប្អៀរ ។
ជនរងគ្រោះ ខាងលើនេះមានឈ្មោះ លី សុខផេង អាយុ១៨ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៏ បាននិយាយថា មុនពេលកើត ហេតុ រូបគេ និងមិត្តភក្តិម្នាក់ ទៀតបានជិះម៉ូតូ ទៅមើលគេរាំធុង បាស់នៅចំណុច ខាងលើ ហើយបាន និយាយលេង ជាមួយនារីម្នាក់ដែល ធ្លាប់ ស្គាល់គ្នាពី មុនមក ក្រោយ មកនាង ក៏បានដើរចេញបាត់ទៅ ស្រាប់តែពេលនោះមាន ក្រុមជនដៃ ដល់មួយក្រុម មានគ្នាបីនាក់បានយក ដាវ មក កាប់ចំក្បាលគេ ខណៈដែលកំពុង អង្គុយលើ ម៉ូតូតែម្តង បណ្តាលឱ្យរូបគេ បែកក្បាលហូរឈាមស្រោចខ្លួន ហើយត្រូវបានមិត្តភក្តិ ដឹកទៅព្យាបាលនៅមណ្ឌល សុខភាពស្រុកបរិបូរណ៍ តែម្តង ចំណែក ជនដៃដល់បានគេចខ្ផួនបាត់ ។
មន្ត្រីនគរបាលស្រុក បរិបូរណ៍បាន និយាយថា ជនសង្ស័យកាប់ យុវជនខាងលើនេះបាន ស្គាល់ អត្តសញ្ញាណហើយ មានគ្នា៣នាក់ ១-ឈ្មោះ ជើង គួ អាយុ១៧ឆ្នាំ ២-ឈ្មោះ នី ជាង អាយុ២៨ឆ្នាំ និងបក្សពួកម្នាក់ ទៀតមិនស្គាល់ឈ្មោះ ដែលពេលនេះកំពុង រត់គេច ខ្លួន ចេញពី មូលដ្ឋាន បាត់ទៅ ហើយ ។ ចំពោះមូលហេតុវិញ គឺបណ្តាលមកពីជនរងគ្រោះ ទៅដើរលេងហើយ ចែចង់ស្រីរបស់គេ ទើបគេ លួចកាប់បែបនេះ ៕
ជនរងគ្រោះត្រូវគេកាប់រយះក្បាល
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!