សមត្ថកិច្ច៖ ថោង សារ៉ាត់ បង្កើតក្រុម អង្គរក្ស សម្រាប់ការពារខ្លួន និងកាងជំនួញរបស់ខ្លួន

 
 

- ជនសង្ស័យជាអង្គរក្ស ទាំង៤នាក់ បញ្ជូនទៅតុលាការថ្ងៃនេះ ខណៈឪពុក-ម្តាយបន្តសួរនាំ

ភ្នំពេញ៖ ក្រោយពីការវែកមុខរកឃើញថា លោក ថោង សារ៉ាត់ ជាអ្នកបញ្ជានៅពីក្រោយខ្នង នៃការ បាញ់សម្លាប់  ឧកញ៉ា អ៊ឺង ម៉េងជឺនោះ សមត្ថកិច្ចបានទម្លាយអាថ៌កំបាំងឲ្យដឹងបន្ថែម ទៀតថា លោក ថោង សារ៉ាត់ បានបង្កើត ក្រុមអង្គរក្សជាច្រើននាក់ ក្នុងគោលបំណងការពារសុវត្ថិភាពផ្ទាល់ និង ដើរប្រព្រឹត្តបទល្មើស លើជន ដែលរារាំង ជំនួញរបស់គេ។

ប្រភពពីសមត្ថកិច្ច បានទម្លាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៤ នេះថា  លោក ថោង សារ៉ាត់ ដែលល្បីល្បាញថា ជាជនខ្លាំងក្នុងរបរជំនួញខ្មៅងងិត និងជា មេក្លោង បញ្ជាឲ្យបាញ់សម្លាប់  ឧកញ៉ា អ៊ឹង ម៉េងជឺនោះ បានបង្កើតក្រុម អង្គរក្សជា ច្រើននាក់។ ការបង្កើតក្រុម អង្គរក្សនេះ ក្នុងគោល បំណងការ  ពារសុវត្ថិភាពផ្ទាល់ខ្លួន និងកាង របរជំនួញ ឬ អាចដើរប្រព្រឹត្ត បទល្មើសបាញ់ សម្លាប់លើ ជនណារារាំង លើមុខ ជំនួញរបស់គេ។

ប្រភពបន្តថា ក្រោយសមត្ថកិច្ចវែកមុខរកឃើញឃាតកបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ហើយនោះ អង្គរក្ស របស់ ថោង សារ៉ាត់ ជាច្រើននាក់បាន រត់គេចខ្លួនបាត់អស់ហើយ។

សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ការវែកមុខឃាតកពិត សម្លាប់លោក ឧកញ៉ា អ៊ឹ ង ម៉េងជឺ ហើយ កាលពីថ្ងៃទី០៣ ខែធ្នូ បន្ទាប់ពីទទួលបានចម្លើយ សារភាព របស់អង្គរក្ស លោក ថោង សារ៉ាត់  ទាំង ៤នាក់។ ក្រោយទទួលបានចម្លើយ សារភាពនេះ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការ តាមចាប់ លោក ថោ ង សារ៉ាត់ កាលពី យប់ម្សិលមិញផងដែរ តែរកមិន ឃើញលោក ថោង សារ៉ាត់ នោះឡើយ។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល  ថា ជនសង្ស័យ ទាំង ៤នាក់ ដែលជាអង្គរក្សរបស់លោក ថោង សារ៉ាត់ នឹងត្រូវ បញ្ជូនទៅតុ លាការវិនិច្ឆ័យទោស នៅថ្ងៃទី០៤ ខែធ្នូ នេះ។

លោកឧត្តមសេនីយ៍ ជូន ណារិន្ទ បានបន្តថា ជនសង្ស័យទាំង៤នាក់នោះ រួមមាន៖ ១. ឈ្មោះ សៀវ វាសនា ជា ជនដៃ ដល់បាញ់ សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ, ២. ឈ្មោះ លី សៅ ជនជាតិវៀត ណាម ជាអ្នក ឌុបជន ដៃដល់, ៣.  ឈ្មោះ មាស សម្បត្តិ ជាអ្នកជិះម៉ូតូបិទគូថ និងទី៤. ឈ្មោះ កូយ ចាន់ថុល ជាអ្នកជិះ ម៉ូតូជាមួយ មាស សម្បត្តិ  និងពិនិត្យមើលថា ឧកញ៉ា អ៊ឹង ម៉េងជឺ ស្លាប់ ហើយឬនៅ?

សមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា មេក្លោង ថោង សារ៉ាត់ ជាអ្នកដែលបានទិញម៉ូតូ និង កាំភ្លើង ឲ្យធ្វើ សកម្មភាព បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។

លោកឧត្តមសេនីយ៍ ជូន ណារិន្ទ ក៏បានឲ្យដឹងផងដែរថា រហូតដល់ព្រឹកថ្ងៃនេះ កម្លាំង សមត្ថកិច្ច បានដោះលែង  សន្តិសុខ និង អ្នកបម្រើ នៅក្នុងផ្ទះលោក ថោង សារ៉ាត់អស់ហើយ។ ដោយ ឡែកលោក តាំង សុខ ហៅ ថោង ចំរើ ន អាយុ ៦៥ឆ្នាំជាឪពុក និងអ្នកស្រី កែវ សារី អាយុ ៥៥ឆ្នាំ មន្រ្តីក្រសួង ការពារជាតិ ជាម្តាយនោះ ត្រូវបានសម ត្ថកិច្ចបន្តឃុំខ្លួនសាក សួរបន្តជុំវិញ ករណីឃាតកម្ម និងពាក់ព័ន្ធការ លាក់អាវុធខុសច្បាប់ ៦ដើមនៅ ក្នុងភូមិគ្រឹះ។

ទោះបីជាយ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហាញពីមូលហេតុ ដែលនាំឲ្យកើតជាគំនុំឈាន ដល់ការ បាញ់ សម្លាប់ ឧក  ញ៉ា អ៊ឹង ម៉េងជឺ នៅឡើយទេ ព្រោះមូលហេតុនេះ មានតែលោក ថោង សារ៉ាត់ ជាមេក្លោង តែប៉ុណ្ណោះទើបដឹង។

មានប្រភពខ្លះ បានទម្លាយថា គំនុំឈានដល់ការបាញ់ប្រហារនាំឲ្យរំជើបរំជួលកណ្តាលរាជធានី ភ្នំពេញនេះ គឹផ្តើ មចេញពី ជម្លោះនៅ អន្លង់ក្ងាន ក្នុងខណ្ឌសែនសុខ ដែលមានតម្លៃប្រមាណ ២០ លានដុល្លារ អាម៉េរិក។

សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបាន ឃាតក  បាញ់សម្លាប់ មិនប្រណីដៃ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីវេលា ម៉ោងជាង ៧យប់ថ្ងៃទី២២ ខែវិច្ឆិ កា ឆ្នាំ ២០១៤ ពេលលោកចុះទិញផ្លែឈើ នៅជិតស្តាតអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន៕



  
                           ឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាមេក្លោង
  
                       ជនសង្ស័យជាឃាតក បាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ មិនប្រណីដៃ 

 
           ជនសង្ស័យជាអ្នកឌុប ជនដៃដល់ ពេលធ្វើសកម្មភាពបាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ 


 
                ឪពុក-ម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចឃាត់ខ្លួនជំនួសកូន 





 

                                 សកម្មភាពសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ឧកញ៉ា ថោង សារ៉ាត់

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម