ប៉េអឹមឃាត់ខ្លួន យុវជនស្ទាវម្នាក់ និងសង្សារ បន្ទាប់ពីយកដុំថ្មដេញ គប់គូជម្លោះ យ៉ាងអាណាធិបតេយ្យ
រាជធានីភ្នំពេញ ៖ យុវជនស្ទាវម្នាក់ រួមជាមួយនារីជាសង្សារ ត្រូវកម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួនបាន បន្ទាប់ពីយុវជនរូបនេះ មានទំនាស់គ្នាជាមួយ យុវជនមួយក្រុម ផ្សេងទៀតក្នុងក្លឹបរាំ ហើយចេញមក ខាងក្រៅក្លឹប យកដុំថ្មដេញគប់គ្នា យ៉ាងអាណាធិបតេយ្យតាមផ្លូវ បង្កការភ័យខ្លាច ដល់អ្នកធ្វើដំណើរ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣ ធ្នូ ២០១៤នៅចំណុចមុខ ស្ថានីយ៍ប្រេងឥន្ធៈ សូគីមិច តាមបណ្តោយ ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានយុវជនស្ទាវពីរក្រុម ចូលទៅផឹកស៊ីរាំរែក ក្នុងក្លឹបកម្សាន្ត<< cool >> បន្ទាប់ពីផឹកស៊ីរាំរែក បានមួយសន្ទុះ ស្រាប់តែមានជម្លោះគ្នា នៅពេលនោះ យុវជនស្ទាវទាំងពីរក្រុម ដែលមានគ្នាច្រើននាក់ បានចេញពីក្នុងក្លឹប យកដុំថ្មដេញគប់គ្នា យ៉ាងអាណាធិបតេយ្យ តាមផ្លូវបង្កការភ្ញាក់ផ្អើល និងភ័យខ្លាច ដល់អ្នកធ្វើដំណើរ ។ ភ្លាមៗគេឃើញកម្លាំង កងរាជអាវុធហត្ថ នៅក្បែរនោះបានចេញមក ដេញចាប់យុវជនស្ទាវ ទាំងនោះ តែដេញចាប់បានតែ យុវជនស្ទាវម្នាក់ រួមជាមួយនារីជាសង្សារ ដែលរត់ឡើង ជិះម៉ូតូរបស់ខ្លួន ម៉ាកស៊ុយស៊ូគីឡែត ពណ៌ក្រហម មួយគ្រឿងមិនទាន់ ក្រៅពីនោះរត់គេចខ្លួន បាត់ស្រមោល ។
ក្រោយពេលឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បាននាំយក គូសង្សារវ័យក្មេង មួយគូនេះទៅប្រគល់ ឱ្យសមត្ថកិច្ច នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ ដើម្បីធ្វើការអប់រំ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!