អ្នកគ្រូបង្រៀនភាសា​អង់​គ្លេសម្នាក់ ជិតចូល រោងការត្រូវរថយន្តបុក ស្លាប់ក្នុងថ្លុកឈាម

 
 

ខេត្តបាត់ដំបង ៖ អ្នកគ្រូម្នាក់ដែលគេស្គាល់ថាបង្ហាត់ភាសាអង់គ្លេស បានស្លាប់ភ្លាមៗក្នុងថ្លុក ឈាមដោយ ជួបនូវឧប្បត្តិ ហេតុគ្រោះថ្នាក់ ចរាចរណ៍រថយន្តកាមារីបុកពីក្រោយ ។ ហេតុការណ៍ បង្កឲ្យមាន ការភ្ញាក់ ផ្អើលនេះ បានកើតឡើងនៅវេលា ម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ នៅលើ ផ្លូវជាតិ ខាងត្បូងផ្សារ បវេលចម្ងាយ ៦០០ម៉ែត្រ ផ្លូវបំបែក ទៅក្តុល តាហែន ស្ថិតក្នុង ភូមិដាច់ព្រ័ត ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មានដែលទទួលបានពីកន្លែងកើតហេតុជនរងគ្រោះឈ្មោះដា ភេទស្រី អាយុ ២២ឆ្នាំ ជាគ្រូ បង្រៀន ភាសាអង់គ្លេស មានទីលំនៅស្រុកថ្មគោល ខេត្តបាត់ដំបង ហើយជិត ចូលរោង ការនៅតែប៉ុន្មាន ខែខាងមុខនេះ ប៉ុណ្ណោះ នេះបើតាមស្តី គូដណ្តឹង ដែលបានទៅទទួល យកសពនារីរងគ្រោះ ទាំងទឹក ភ្នែកក្នុង ក្តីអាឡោះអាល័យ ជាពន់ពេក ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុនារីរងគ្រោះបានជិៈម៉ូតូស្របគ្នាជាមួយរថយន្ត បានបើក គ្នាក្នុងទិស ដៅពីត្បូងទៅជើង ពេលដល់ ចំណុចកើតហេតុខាងត្បូងផ្សារបវេល ចម្ងាយ ៦០០ម៉ែត្រ ផ្លូវបំបែក ទៅក្តុល តាហែន ស្ថិតក្នុង ភូមិដាច់ព្រ័ត ឃុំបវេល ស្រុកបវេល រថយន្តកាមារី បានបើកទៅ បុកនារីរងគ្រោះ ពីក្រោយបណ្តាលឲ្យនារីជា អ្នកបើកបរម៉ូតូ ខ្ទាតចេញពីម៉ូតូ ជាច្រើនម៉ែត្រទៅលើចិញ្ចើម ថ្នល់បណ្តាលស្លាប់ ភ្លាមៗ។រថយន្ត បានបុកម៉ូតូអូស ជាច្រើនរួចជ្រុល ទៅបុកបង្គោលភ្លើងក្រឡាប់២ ទៅបីត្រឡប់ អ្នកបើកបរ និងអ្នករួមដំណើរ សន្លប់ទាំងអស់ ដែលគេមិនអាច សុំឈ្មោះបាន ។ មូលហេតុ ដែលបង្ក ឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះគឺ បណ្តាលមកពី អ្នក បើកបររថយន្ត ស្រវឹងបាត់បង់ ស្មារតី ទទួលខុសត្រូវ។


                                  នារីរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម