ជន​បទ​ម្យ៉ាង​ដែរ ​ក្រោយ​ផ្ទះ​មាន​បន្លែ ចេញ​ទៅ​ស្រែ​មាន​​​ត្រី​​​ក្ដាម​ខ្យង​​

 
 


«ត្រកួន​​មក​​ពី​​ស្រែ មាន់​ស្រែ ​ត្រី​​ស្រែ ជ្រូក​ស្រែ បន្លែ​ស្រែ​​​​…» ​សុទ្ធ​តែ​​អ្វី​ដែល​អ្នក​លក់​ដូរ​ប្រើប្រាស់​ដើម្បី​ទាញ​​​ចំណាប់​អារម្មណ​​លើ​​​ទំនិញ​ខ្លួន ហើយ​អ្នក​ទិញ​ក៏​ចូល​ចិត្ត​​ព្រោះ​គេ​​ទុក​ចិត្ត​​​​ថា ​បន្លែ​សាច់​​​មក​ពី​ស្រុក​ស្រែ គឺ​បាន​ការ​ដាំ​ដុះ​ ចិញ្ចឹម​ដោយ​ធម្មជាតិ​​ ខណៈ​​ផលិតផល​ អាហារ សព្វ​ថ្ងៃ​នេះ​កំពុង​លុកលុយ​ដោយ​​​​សារធាតុ​គីមី​​​​អាក្រក់​​​ដល់​​​សុខភាព​​។ ​​នេះ​​​ស្ដែង​​ថា​ ជន​បទ​នៅ​តែ​ទី​ដែល​គ្រប់​គ្នា​​​ផ្ដល់​តម្លៃ​ថា​ជា​ប្រភព​​​ដ៏​​សំខាន់​សម្រាប់​​ការ​រស់​នៅ​ ដែល​នាំ​មក​នូវ​អាហារ​​ល្អ​ៗ​។

ជីវិត​ជន​បទ​​​​​ ​សាមញ្ញ​ណាស់​ និង​​ខុស​​​​ពី​ទីក្រុង​​ដែល​ប្រកួត​ប្រជែង​ភាព​ស៊ីវិល័យ​គ្មាន​ទី​បញ្ចប់​ ហើយ​​​​​​បើ​​​​​គ្មាន​ប្រាក់​​ក្នុង​ដៃ​ទេ ​​​​នៅ​ក្រុង​ជា​រឿង​ដ៏​​គួរឲ្យ​បារម្ភ​​។ ​​ឯ​​ជន​បទ​ឯ​ណោះ​វិញ​ ​​តាម​របង​ ក្បែរ​ផ្ទះ​​មាន​បន្លែ ចេញ​ទៅ​ស្រែ​មាន​ត្រី​ មាន​ក្ដាម គ្រាន់​​​​អាច​ដោះ​​ស្រាយ​​បាន​​។ គិត​​ៗ​ទៅ​ ​ជីវិត​ស្រុក​ស្រែ​​​ក៏​​​​មួយ​បែប​​ដែរ ​​​អ្នក​ក្បែរ​ភូមិ​ផង​​​​រួសរាយ ជួយ​យកអាសា​ ស្រលាញ់​រាប់​អាន​ទៅ​​វិញ​ទៅ​​​មក​​។ ​

ប្រភព Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម