កម្មករអគ្គិសនីម្នាក់ ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់
កណ្តាល៖ បុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅថ្ងែទី២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៥នឹង៤០នាទី នៅចំណុចភូមិព្រែកខ្សេវ ឃុំរកា ខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ហេង លីពុទ្ធ អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអគ្គិសនី (ផ្សារខាង ជើង) មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
នៅថ្ងៃកើតហេតុ ឈ្មោះខេន ខន ភេទប្រុស អាយុ ៥៣ឆ្នាំ បានពឹងឲ្យឈ្មោះ លីពុទ្ធ ដូរខ្សែអគ្គិសនីចាស់ ដាក់ខ្សែអគ្គិសនីថ្មី ដែលមាន ចម្ងាយប្រហែល ១០០ម៉ែត្រ ពីបង្គោលអគ្គិសនីទៅផ្ទះរបស់គាត់ ដោយមិនបានសុំការអនុញ្ញាតពីម្ចាស់អគ្គិសនី។ ពេលនោះឈ្មោះ លីពុទ្ធ បានឡើងបង្គោលអគ្គិសនី តខ្សែអគ្គិសនី បណ្តាលឲ្យ ឆក់ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបច្ចេកទេសស្រុក ចុះពិនិត្យមើលសព រួចហើយក៏បានប្រគល់ ទៅឲ្យក្រុម គ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!