ជម្លោះដណ្តើម ទីតាំងរត់ឌុប ជន សង្ស័យពីរនាក់ ព្រួតគ្នាវាយបុរស ម្នាក់ បែកក្បាលដេរ៤០ថ្នេររបួសធ្ងន់

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ចំនួន៥កន្លែង ដេរអស់៤០ថ្នេរ បន្ទាប់ពីត្រូវបុរសពីរនាក់ ព្រួតគ្នាវាយ ព្រោះតែជម្លោះ ដណ្តើមទីតាំង រត់ម៉ូតូឌុប ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង ៣០នាទីល្ងាច ថ្ងៃទី២ ធ្នូ ២០១៤ នៅចំណុចស្ថានីយ៍ ប្រេងឥន្ធនៈតូតាល់ ស្ថិតតាមផ្លូវវេងស្រង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះមានឈ្មោះ មាឃ ធុន អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប របួសបែកក្បាល៥កន្លែង ដេរ៤០ថ្នេរ ស្នាក់នៅក្នុង សង្កាត់ចោមចៅ ។ ចំណែកជនសង្ស័យ ទី១.ឈ្មោះ មុត កុយ អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប, ជនសង្ស័យ ទី២.ឈ្មោះ ឃ្លីន មុខរបររត់ម៉ូតូឌុប ជនសង្ស័យទាំងពីរ ស្នាក់នៅក្នុង ផ្ទះជួលភូមិទួលព្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យពីរនាក់ កំពុងអង្គុយចាំ ដឹកម៉ូតូនៅស្ថានីយ៍ ប្រេងឥន្ធៈតូតាល់ មួយសន្ទុះក្រោយមក ជនរងគ្រោះក៏បាន ជិះម៉ូតូទៅឈប់ចាំ ដឹកម៉ូយនៅក្បែរ ជនសង្ស័យ ខណៈនោះជនសង្ស័យ ទាំងពីរនាក់ខឹងនឹង ជនរងគ្រោះដែលមក ដណ្តើមទីតាំង របស់ពួកគេ នាំគ្នាព្រួតគ្នាវាយ បុរសរងគ្រោះ ដោយឈ្មោះឃ្លីន បានប្រើដែកបំពង់ទីប វាយសំពងក្បាល បុរសរងគ្រោះ ចំណែកជនសង្ស័យ ម្នាក់ទៀតយក មួកការពារវាយទៅលើ ជនរងគ្រោះរហូត របួសបែកក្បាល ៥កន្លែង រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះជីវិត ដោយពេទ្យដេរឱ្យ ជនរងគ្រោះអស់៤០ថ្នេរ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម