ជនជាតិ ម៉ាឡេស៊ីម្នាក់ យកកន្ត្រៃចាក់ សម្លាប់ ខ្លួនឯង ក្នុងសណ្ឋាគារ កាសា
ភ្នំពេញៈ ជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើអត្តឃាត ដោយយកកន្ត្រៃចាក់សម្លាប់ខ្លួនឯង ក្នុងបន្ទប់ ដោយមិន ទាន់ដឹងពី មូលហេតុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៤ និង ៥០នាទី ក្នុងបន្ទប់ លេខ៦១៣ ជាន់ទី៦ សណ្ឋាគារកាសា មានទីតាំងនៅផ្ទះ គីឡូលេខ៥ ផ្លូវលេខ៤៧ ភូមិទី១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមាន Eyuu Boontatt ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិម៉ាឡេស៊ី កើតថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ១៩៨៩ កាន់លិខិតឆ្លងដែនលេខ A24875021 មុខរបរគណនីផ្នែក កាស៊ីណូ ណាហ្គាវើល មានទីលំនៅ ផ្ទះលេខ៥៨ ផ្លូវលេខM02 បុរីប៉េងហួត សង្កាត់នរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង៤យប់ទៀបភ្លឺ ជន រងគ្រោះ បាន នាំនារីម្នាក់ឈ្មោះ ហួន ស្រីមុំ អាយុ១៩ឆ្នាំ មកដេកនៅបន្ទប់លេង ៦១៣ ជាន់ទី៦ នៃសណ្ឋាគារ កាសា រហូត ដល់ម៉ោង ប្រហែល៦ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ នារីឈ្មោះ ហួន ស្រីមុំ បានចេញទៅ ផ្ទះបាត់ នៅសល់តែ ជនរងគ្រោះម្នាក់ឯង នៅក្នុងបន្ទប់ រហូតដល់ ម៉ោង១២ អ្នកទទួលភ្ញៀវសណ្ឋាគារ បានគោះទ្វារ តែមិនមាន អ្នកបើក ភ្លាមអ្នករៀប ចំបន្ទប់ រួមនិងមិត្តភក្តិ របស់ជន រងគ្រោះបាន នាំគ្នាគាស់ បន្ទប់ ឃើញជន រងគ្រោះ កំពុងដេកផ្អៀងនៅ លើកម្រាល ប្រុឡាក់ សុទ្ធតែឈាម ហើយក៏ បាន រាយការណ៍ ជូនសមត្ថកិច្ច។ ក្រោយការ ពិនិត្យសព ជនរងគ្រោះ កម្លាំងសមត្ថកិច្ចបាន ប្រទះឃើញ កូនកន្ត្រៃមួយ នៅ ក្បែរសព នៅលើសពមាន ស្នាមចាក់មួយក្បែរ ទ្រូងខាងឆ្វេង មួយកន្លែង និងស្នាមអារ ដៃឆ្វេងចំនួន ៦កន្លែង។
ឆ្លងតាមការធ្វើកោសល្យវិច្ឆ័យបានបញ្ជាក់ថា ជនសង្ស័យបានធ្វើអត្តឃាតខ្លួន ឯងដោយ យកកន្ត្រៃ ចាក់ ទៅលើដើមទ្រូង របស់ខ្លួន៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!