យុវជនម្នាក់ តាមរករឿងសុំស្នេហ៍ ប្រពន្ធគេ តែនាងបដិសេធ យក កាំភ្លើងជ័រភ្ជង់គំរាម

 
 

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាដេញចាប់វាយ ឡើងទ្រមខ្លួន បន្ទាប់ពីយុវជន រូបនេះទៅរករឿង សុំស្រលាញ់នារីម្នាក់ ដែលមានប្តី និងកូនមួយទៅហើយ តែត្រូវនាងបដិសេធ មិនស្រលាញ់ ហើយបានដក កាំភ្លើងខ្លីភ្ជង់នារី ដែលខ្លួនស្រលាញ់នោះ ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី២ ធ្នូ ២០១៤ នៅចំណុច ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនលួចស្រលាញ់ ប្រពន្ធគេនេះមាន ឈ្មោះ សៅ វិទូ អាយុ២២ឆ្នាំ ជាមន្ត្រីយោធាវិស្វកម្ម ស្នាក់នៅក្នុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីដែលត្រូវបាន យុវជនខាងលើ តាមស្រលាញ់មាន ឈ្មោះ ឡុង សុគន្ធា អាយុ២១ឆ្នាំ ជាអ្នកលក់ម្ហូប-បាយ នៅរោងចក្រ និងស្នាក់នៅ កន្លែងកើតហេតុ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនបង្កជាមន្ត្រីយោធា ផ្នែកវិស្វកម្ម បានលបលួច ស្រលាញ់នារី ឡុង សុគន្ធា ជាយូមកហើយ បើទោះបីជាដឹងថា នារីដែលខ្លួនលួច ស្រលាញ់នោះមានប្តី មានកូនរួច ហើយក៏ដោយ ។ បន្ទាប់មក យុវជនខាងលើបាន ទទួលដំណឹងថា នារីដែលខ្លួនស្រលាញ់ បានឈ្លោះប្រកែកគ្នា ជាមួយស្វាមី និង បានរស់នៅ កន្លែងផ្សេងពីគ្នា ពេលនោះ យុវជនខាងលើ ក៏ឆ្លៀតឱកាស ទៅសុំស្នេហ៍ពីនារី ដែលខ្លួនស្រលាញ់ ដោយទៅគោះទ្វារ រំខាននាង កណ្តាលអាធ្រាត្រ ក្នុងរយៈពេល ៥ទៅ៦ដង ក្នុងអំឡុងពេល មួយខែថ្មីៗនេះ ក៏ប៉ុន្តែនាងមិនដែរ បើកទ្វារនិយាយ ជាមួយនោះទេ ដែលធ្វើឱ្យយុវជន ខាងលើខឹងយ៉ាងខ្លាំង ។ រហូតមកដល់ថ្ងៃ កើតហេតុនេះ ខណៈពេលដែលនារី ដែលយុវជនបង្ក តាមស្រលាញ់នោះ កំពុងអង្គុយញាំបាយ ជាមួយបុរស ម្ចាស់ផ្ទះជួលដែល រាប់គ្នាដូចជា បងប្អូននោះ ក៏ស្រាប់តែលេចមុខ យុវជនខាងលើ មកទាញទ្វារបើក តែត្រូវនារីខាងលើ មិនបើកទ្វារឱ្យ ធ្វើឱ្យយុវជននោះខឹង ក៏បាញជេរមក លើនារីរូបនោះ ហើយយុវជនបង្ក បានហៅមិត្តភក្តិ របស់គេពីរនាក់ ទៀតឱ្យមកជួយ។ ពេលដែលទ្វារផ្ទះ ទាញទៅទាញមក ក៏បានរបើក ពេលនោះយុវជន ដែលតាមស្រលាញ់ ប្រពន្ធគរនោះបាន បានទាញកាំភ្លើងជ័រ ភ្ជង់នារីដែល ខ្លួនស្រលាញ់ និង ម្ចាស់ផ្ទះ ធ្វើឱ្យអ្នកទាំងពីរ ភ័យស្រែកឱ្យ អ្នកជិតខាងជួយ ។

ភ្លាមៗផងដែរ គេឃើញប្រជាពលរដ្ឋ ក្បែរខាងនាំគ្នាមកជួយ ស្របពេលនោះ មិត្តភក្តិយុវជនបង្ករឿង បានមកដល់ដែរ តែដោយសារតែ ឃើញប្រជាពលរដ្ឋ ច្រើនក៏នាំគ្នា ជិះម៉ូតូគេចអស់ទៅ នៅសល់តែយុវជន បង្ករឿងម្នាក់ឯង ភ័យក៏បានទាញ កាំភ្លើងជ័រ ដាក់ក្នុងខោ រួចហក់វាយបុរសម្ចាស់ផ្ទះ ហើយក៏រត់គេច ទៅក្រៅផ្ទះ ក៏ត្រូវប្រជាពលរដ្ឋ ចាប់បានសួររកកាំភ្លើង តែយុវជននោះ ឆ្លើយថាខ្លួនគ្មាន កាំភ្លើងទេ តែសំណាងអាក្រក់ កាំភ្លើងជ័រនោះ បានធ្លាក់តាមជើងខោ ក៏ត្រូវប្រជាពលរដ្ឋ ដណ្តើមបាន និងចាប់យុវជននោះ វាយឡើងទ្រមខ្លួន ហើយប្តឹងសមត្ថកិច្ច មូលដ្ឋាន ឱ្យនាំយុវជនបង្ករឿង ខាងលើទៅដោះស្រាយគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ កន្លែងកើតហេតុ ព្រមទាំងបាននាំ យុវជនបង្ករឿង ទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅ ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម