សំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ សមត្ថកិច្ចសុំពន្យារពេល ឃុំខ្លួនអង្គរក្ស ដែលសង្ស័យ
រាជធានីភ្នំពេញ ៖ សំណុំរឿងឃាតកម្មបាញ់ប្រហារទៅលើលោកឧកញ៉ា អុឹង ម៉េងជឺ គឺជាឃាតកម្មមួយ ដែលជន ជាឃាតករត្រូវបានវាយតម្លៃថា ជាឃាតករស៊ីឈ្នួល ហើយអ្នកនៅពីក្រោយ ឃាតកម្មនេះ ក៏មានគម្រោងទុកជាមុនផងដែរ ។ មន្ត្រីប៉ូលិសដែលស្ថិត ក្នុងប្រតិបត្តិការ ស្រាវជ្រាវជុំវិញ ករណីឃាតកម្ម នេះ បានបង្ហាញពីការ ប្រឹងប្រែងមោះមុត និងអង់អាច ដើម្បីបំបែក សំណុំរឿង ដែលមហាជន ទូទៅ កំពុងតាមដាន យ៉ាងដិតដល់បំផុត ហើយក៏ចង់ដឹងថា តើឃាតករពិត ប្រាកដជានរណា ?
ពេលនេះករណីសង្ស័យ និងការឃាត់ខ្លួនអាចជាឈុតដំបូង ដែលសមត្ថកិច្ចកំពុងដំណើរការក្នុង ការស្វែង រកឃាតករ ពិត ព្រោះថាការបាញ់សម្លាប់លោកឧកញ៉ា អុឹង ម៉េងជឺ ក៏មិនមែនជា រឿងរ៉ាវ ធម្មតានោះទេ ហើយក្រុម ជនដែលបុ៉នប៉ង យកជីវិតរបស់លោក ក៏មិនធម្មតាដែរ ។ ការឃាត់ខ្លួន អង្គរក្ស៣នាក់ របស់លោកឧកញ៉ា ថោង សារ៉ាត់ គិតមកដល់ល្ងាចថ្ងៃទី២ ធ្នូ នៅមិនទាន់ ត្រូវបានសមត្ថកិច្ច ធ្វើការដោះលែង នៅឡើយទេ ពីបទសង្ស័យទាក់ទិន នឹងការបាញ់ សម្លាប់ដ៏សាហាវ ព្រៃផ្សៃនេះ ។ តាមប្រភពព័ត៌មាន ចុងក្រោយបានឱ្យដឹងថា ដោយសារតែការស្រាវ ជ្រាវដើម្បី បំបែកសំណុំ រឿងឃាតកម្មដ៏ កក្រើកនៅចុងឆ្នាំ ២០១៤នេះ សមត្ថកិច្ចបាន សុំបន្តការឃាត់ខ្លួន ទៅស្ថាប័នអយ្យការ ដើម្បីពន្យារពេលក្នុងការ សើុបអង្កេតឱ្យបាន កាន់តែសុក្រឹត ។
អង្គរក្ស៣នាក់ដែលនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួនត្រូវបានគេស្គាល់ ១-ឈ្មោះ កុយ ច័ន្ទថុល ភេទប្រុស អាយុ ២៩ឆ្នាំ ២-ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ២៧ ឆ្នាំ និង ៣-ឈ្មោះ ទៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ ។ ពួកគេត្រូវ បានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១ ធ្នូ នៅក្បែរស្ពាន ទី២ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ខណៈកំពុងធ្វើ ដំណើរតាមរថយន្ត ទំនើប ១គ្រឿង រួមជាមួយ លោកឧកញ៉ា ថោង សារ៉ាត់ ។ ការឃាត់ខ្លួននិង ការសុំពន្យារពេល របស់សមត្ថកិច្ចនេះ ដើម្បីទុកសើុបអង្កេត ទៅលើអង្គរក្សទាំង ៣នាក់នេះ ហើយមកដល់ ល្ងាចថ្ងៃទី២ ធ្នូ ក៏មិនទាន់មាន ព័ត៌មានផ្លូវការ បញ្ជាក់ថា ពួកគេពាក់ព័ន្ធ នឹងករណីអ្វីមួយ នៅឡើយទេ ។ ក៏បុ៉ន្តែប្រភព ផ្សព្វផ្សាយព័ត៌មានជាច្រើននិយាយថា ក្នុងចំណោម អង្គរក្ស៣នាក់ មានម្នាក់ សង្ស័យពាក់ ព័ន្ធករណី ឃាតកម្មលើឧកញ៉ា អុឹង ម៉េងជឺ ។ ទោះជាបែបណា នេះគ្រាន់តែ ស្ថិតក្នុងករណីសង្ស័យនៅឡើយទេ ។
លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានប្រាប់ តាមទូរស័ព្ទថា លោករួមជាមួយលោកឧត្តមសេនីយ៍ត្រី ឡឹក វណ្ណៈ លោកឧត្តម សេនីយ៍ត្រី ង៉េង ជួរ និងលោក ឧត្តមសេនីយ៍ បុ៉ល រតនា សុទ្ធសឹង ជាអនុប្រធាន នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលលោកឧត្តម សេនីយ៍ឯក ម៉ក់ ជីតូ បញ្ជូនទៅឱ្យធ្វើការ តាមជំនាញនោះ កំពុងដុតដៃ ដុតជើងហើយ ជុំវិញករណីនេះ ។ លោកស្នងការរង ជួន ណារិន ក៏បានបញ្ជាក់ដែរថា យើងនៅមិនទាន់ អាចទម្លាយបាន ទេថា អង្គរក្ស៣នាក់នោះ ពាក់ព័ន្ធនឹង ករណី នេះបាននៅឡើយទេ ល្គឹកណាវាំង ននខ្មៅនៅ មិនទាន់ទម្លាយ ។ បុ៉ន្តែ លោកថា សមត្ថកិច្ចមានសង្ឃឹមច្រើន ទៅលើការសើុប អង្កេតយ៉ាង ក្តៅគគុក និងសង្ឃឹមថា វាំងននខ្មៅ នឹងបើកមិនខាន ៕
រូបថតវីដេអូកាមេរ៉ាសុវត្ថិភាពពេលបាញ់សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ
សពលោកឧកញ៉ា អឹុង ម៉េងជឺ ស្លាប់ក្នុងថ្លុកឈាមមុខហាងលក់ផ្លែឈើ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!