តើខ្មែរយើង គួរតែ លះបង់គំនិត ឈរមើល និង មិនរវីរវល់ ដល់ជនរងគ្រោះ ដែរឬទេ? (វីដេអូឃ្លីប)

 
 

ភ្នំពេញ៖ ក្នុងរយៈពេល ចុងក្រោយនេះ នៅពេលដែលជួបប្រទះ ហេតុការណ៍មួយ ដែលបណ្តាលឲ្យ មានជនរងគ្រោះ រងរបួសធ្ងន់ ហូរឈាម ជាដើមនោះ គេសង្កេតឃើញ ខ្មែរយើងមួយចំនួន និយមតែងតែ ឈររោមពេញ កន្លែងកើតហេតុ ដើម្បីតាមដាន ដោយខ្លះ បានថតជាវីដេអូ ដើម្បីបង្ហោះចូលទៅក្នុង បណ្តាញសង្គមហ្វេសប៊ុក ដោយភាគច្រើន មិនរវីរវល់ រឺ ជួយសង្គ្រោះបឋម ជនរងគ្រោះនោះទេ។

ដូចគ្នានេះដែរ មានករណីស្រដៀងនេះ កើតឡើង កាលពីវេលាម៉ោង ៦ នឹង ៣០ នាទីល្ងាច ថ្ងៃទី ១ ធ្នូ ដោយយុវជនម្នាក់ ត្រូវយុវជនបង្កហេតុ មួយក្រុម ជិះម៉ូតូមកដេញកាប់ ដូចរឿងហុងកុង បណ្តាលឲ្យរងបួស ជាទម្ងន់ ដោយបាន បែកក្បាល និង ប៊ិះតែនឹងដាច់ដៃខាងឆ្វេងទៅទៀត។ តាមប្រភព បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅសង្កាត់បឹងកេងកងទី ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ តាមរយៈវីដេអូឃ្លីប ឃើញថា នៅមុនពេល រថយន្តសង្គ្រោះមកដល់ គេមិនបាន ប្រទះឃើញ ប្រជាពលរដ្ឋម្នាក់ណា ជួយរុំរបួស ក៏ដូចជា ឃាត់ឈាម ឲ្យជនរងគ្រោះនោះទេ ហើយអ្វីដែលរឹតតែ គួរឲ្យហួសចិត្តទៀតនោះ គឺជនបរទេស ដែលជាជាតិសាសន៍ដទៃ បានមកជួយរុំរបួស ឃាត់ឈាម ឲ្យជនរងគ្រោះ ទៅវិញ។

គួរបញ្ជាក់ផងដែរថា មិនមានប្រភព ច្បាស់លាស់ណាមួយ អាចបញ្ជាក់ពី ស្ថានភាព និង កន្លែងសម្រាកព្យាបាល របស់ជនរងគ្រោះ នៅឡើយទេ ដោយដឹងត្រឹម ជនរងគ្រោះ មានឈ្មោះ «មករា» ខណៈមូលហេតុ ទំនងប្រហែល មកពីគំនុំ ក៏អាចថាបាន៕


បើចង់ដឹងច្បាស់ ទស្សនាវីដេអូ៖


 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម