ម្ចាស់រថយន្ដ លុច្សស៊ីស៥៧០ ភ្នំពេញ 2Y-5455 យកមេដាយជាតិតូបការ ទៅ បិទគូទរថយន្ដ

 
 

ភ្នំពេញ ៖ មានមិត្ដអ្នកអាន របស់គេហ ទំព័រមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពីល បាន ផ្ញើរូបថតមួយសន្លឹក និងប្រាប់ ពីខ្លឹមសារការ ដែលរូបគាត់បានឃើញ ម្ចាស់រថយន្ដលុច្សស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-5455 យក មេដាយជាតិតូបការ ដែល ព្រះមហាក្សត្រប្រទានជូនទៅបិទគូទរថយន្ដរបស់ខ្លួន ទំនងជាចង់បង្ហាញ ទៅកាន់ ប្រជាពលរដ្ឋ ដទៃទៀតឃើញថា រូបគេ គឺជាអ្នកជួយកសាងជាតិ ទើបទទួល បានមេដាយខ្ពស់ផុតលេខមួយនេះ ។

បើតាមមិត្ដអ្នកអានដដែល ការដែលគាត់ប្រទះ ឃើញម្ចាស់រថយន្ដខាងលើ យកមេដាយជាតិតូបការ ទៅបិទគូទ រថយន្ដរបស់ខ្លួនយ៉ាងដូច្នេះ ខណៈដែលលោកធ្វើដំណើរ ចេញពីចូលរួមពិធីមង្គល ការនៅ មជ្ឈមណ្ឌលកោះពេជ្រ កាលពីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញ ។

មិត្ដអ្នកអានរូបនេះ បាននិយាយថា ពេលដែលកំពុងធ្វើដំណើរ ចេញពីកោះពេជ្រនោះ ស្រាប់តែមាន រថយន្ដលុច្សស៊ីស មួយគ្រឿងេ ស៊េរី៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-5455 បើកនៅពី មុខរថយន្ដរបស់លោក ដោយឃើញ មេដាយជាតិតូបការ មួយគ្រឿង ត្រូវម្ចាស់រថយន្ដបិទ នៅគូទខាង ក្រោយ ។

ពេលដែលឃើញរូបភាពបែបនេះ មិត្ដអ្នកអានខាងលើ បានលើកឡើងថា ប្រហែលជាម្ចាស់ រថយន្ដ មានមេដាយ ច្រើនហើយ បានជាយកមេដាយ ដែលព្រះមហាក្សត្រប្រទានជូនទៅ បិទនិងគូទ រថយន្ដយ៉ាងដូច្នេះ ដែលធ្វើឱ្យមេដាយ អស់តម្លៃតែម្ដង ។

តាមមិត្ដអ្នកអានរូបនេះ មេដាយខាងលើ ជាមេដាយជាតិតូបការ គឺមេដាយផុតលេខសំដៅ ទៅលើ ឥស្សរជន ដែលខំបម្រើការងារ ជូនសង្គមជាតិ ក្នុងរយៈពេល២០ទៅ៣០ឆ្នាំ ទើបទទួលមេដាយ ប្រភេទនេះ ។

យ៉ាងណាក៏ដោយនេះ គ្រាន់តែជាការ ផ្ញើរូបថតនិងខ្លឹមសារមកជូនឱ្យការិយាល័យ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ផ្សាយ ហើយការពិតយ៉ាងណានោះ គឺយើងមិនអាចទាក់ទងទៅម្ចាស់រថយន្ដ ដែលមានស្លាក លេខ ដូចខាងលើ បាននោះឡើយថា តើវត្ថុនោះជាមេដាយជាតិតូបការ ពិតប្រាកដឬក៏ជាការបិទ តែមរថយន្ដគ្រាន់លំអតែប៉ុណ្ណោះ ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម