ឆក់កាបូបបានហើយ ត្រូវប្រជាពលរដ្ឋ តាមក្របួចជាប់ ស្វាគមន៍សល់ដង្ហើមចង្រិត
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវ ប្រជាពលរដ្ឋក៏ដូចជា អ្នកដំណើរតាម ផ្លូវស្វាគមន៍ ម្នាក់មួយ ដៃមួយជើង បណ្តាលឱ្យសន្លប់ ស្តូកស្តឹង នៅនឹង កន្លែង កាលពីវេលាម៉ោង០៨ និង៣០នាទី យប់ ថ្ងៃទី១ ធ្នូ ២០១៤ក្រោយពីជនសង្ស័យ រូបនោះធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់ បានសម្រេច នៅ ចំណុចទល់មុខ មន្ទីរពេទ្យព្រះអង្គដួង កែងមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយព្យាយាមជិះម៉ូតូ គេចខ្លួន តែសំណាង អាក្រក់ ត្រូវប្រជាពលរដ្ឋធ្វើ ដំណើរដែលបាន ឃើញហេតុការណ៍នាំ គ្នាជិះម៉ូតូដេញ តាមចាប់ បាននៅចំណុចទល់មុខ ធនាគារកាណាឌីយ៉ា ជាប់ មហាវិថីព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលវត្តភ្នំបានឲ្យដឹងថា ជនសង្ស័យដែល ឆក់កាបូបចំថ្ងៃ ស៊យមានឈ្មោះហេង ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់ នៅឃុំ អរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវសមត្ថកិច្ច ដកហូត វត្ថុតាងម៉ូតូធំម៉ាក Duke ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CU៦៥៦៦។ ចំណែកនារី រងគ្រោះ ឈ្មោះសុខ វស្សា ភេទស្រី អាយុ២៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ ស្នាក់នៅសង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក៕
ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព
សម្ភាររបស់ជនរងគ្រោះដែលសមត្ថកិច្ចដកហូតពីជនសង្ស័យ
ឆក់កាបូបបានហើយត្រូវប្រជាពលរដ្ឋតាមក្របួចជាប់ស្វាគមន៍សល់ដង្ហើមចង្រិត
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!