វីដេអូខ្លី ន័យអប់រំ ស្តែងឲ្យឃើញ ទឹកចិត្តម្តាយ ចំពោះកូន (វីដេអូឃ្លីប)
វីដេអូមួយ ត្រូវបានគេ បង្កើតឡើង ក្នុងន័យអប់រំ ដែលស្តែងឲ្យឃើញ ពីទឹកចិត្តស្រលាញ់ ថ្នាក់ថ្នមមិនអាច កាត់ថ្លៃបានរបស់ម្តាយ ទៅលើកូនប្រុសស្រី ដោយប្រឹងប្រែង រកប្រាក់ មិនខ្លាចលំបាក នឿយហត់ ដើម្បីបំពេញបំណងកូន។
សាច់រឿង នៅក្នុងវីដេអូ បានបង្ហាញពី គ្រួសារមួយ ដែលមានតែ ២នាក់ ម្តាយ និង កូនស្រី មានជីវភាព សមរម្យមួយ ដោយម្តាយជាអ្នក លក់របស់បន្តិចបន្តួច នៅផ្ទះគ្រាន់ ដោះស្រាយជីវភាព និង បង់ថ្លៃសាលាកូនស្រី ដែលរៀននៅ សាកលវិទ្យាល័យ។ ម្តាយខំរកប្រាក់ យ៉ាងលំបាក ដើម្បីឲ្យកូនរៀន ប៉ុន្តែកូនស្រី បែរជាលួច គេចមិនចូលរៀន ព្រោះតែ ទៅតាមសង្សារ របស់នាង។ មិនតែប៉ុណ្ណោះ នាងថែមទាំងត្រូវ បានសំភារៈនិយម អូសទាញ រហូតទារម្តាយប្តូរ ម៉ូតូថ្មីទំនើបតម្លៃថ្លៃ។
ជាមួយគ្នានេះដែរ ម្តាយខំប្រមូលប្រាក់ ដែលខំសន្សំយ៉ាងលំបាក ដើម្បីទិញម៉ូតូ ដែលកូនចង់បាន ប៉ុន្តែសំណាងអាក្រក់ នៅតាមផ្លូវទៅទិញម៉ូតូ ត្រូវចោរ ឆក់កាបូបទៅបាត់ ប៉ុន្តែដោយមិនចង់ឲ្យ កូនស្រីខកបំណង ម្តាយក៏ទៅខ្ចីលុយ អ្នកចងការប្រាក់ ដើម្បីទិញម៉ូតូឲ្យកូន។ ដោយសារតែ មិនអាចរកប្រាក់សង គេទាន់ពេលវេលា ទើបគាត់ ពិបាកចិត្តរាល់ថ្ងៃ ប៉ុន្តែ ចុងក្រោយកូនក៏បាន ភ្ញាក់ខ្លួន ក៏បានលក់ ម៉ូតូនោះចោលវិញ ហើយខំរកការងារបានធ្វើ និង យកប្រាក់ខែដំបូង ទៅជូនម្តាយ ថែមទៀតផង។
យ៉ាងណាមិញ វីដេអូខ្លី ក្នុងន័យអប់រំ មួយនេះ បង្កើតឡើង ដើម្បីជាសារ ដាស់តឿនដល់ យុវវ័យទាំងអស់ ត្រូវចេះភ្ញាក់ខ្លួន កុំឲ្យសំភារៈអូសទាញ ហើយត្រូវ ចេះដឹងគុណ និង ការលំបាករបស់ម្តាយ កុំធ្វើឲ្យគាត់អស់សង្ឃឹម៕
ម្តាយលក់ឥវ៉ាន់ បន្តិចបន្តួចនៅផ្ទះ
កូនស្រីមិនចូលរៀន គេចទៅដើរលេង ជាមួយសង្សារ
ម្តាយយំស្រែក ពេលចោរឆក់កាបូប ប្រាក់សម្រាប់ទិញម៉ូតូ ឲ្យកូនទៅបាត់
កូនស្រីភ្ញាក់ខ្លួន រកការងារធ្វើ ហើយយកប្រាក់ដំបូង ទៅជូនម្តាយ
ទស្សនាវីដេអូ៖
ប្រភព៖ យូធូប
ដោយ និមល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!