ភ្ញាក់ផ្អើល​នាំ​ខ្លួន​អង្គរក្ស​៣​នាក់ ខណៈ​លោក ​ឧកញ៉ា​ថោ​ង សា​រ៉ាត់ នៅ​ក្នុងរថយន្ត​នោះ​ដែរ

 
 

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីម៉ោង១១ព្រឹកថ្ងៃទី១ ធ្នូ ២០១៤ កំលាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ រាជធានីភ្នំពេញបានឃាត់អង្គរក្សរបស់ លោក ឧកញ៉ាថោង សារ៉ាត់ ៣នាក់ ដែលពេលនោះ លោកឧកញ៉ា ក៏បានជិះ នៅក្នុងរថយន្តនោះដែរ ។

ភ្លាមនោះលោកឧត្តមសេនីយ៍ត្រីជួន ណារិន ស្នងការរង និងជាប្រធានការិលាល័យកណ្តាល នគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានបដិសេធថា គ្មានការឃាត់ខ្លួនលោកឧញ៉ាថោង សារ៉ាត់ ទេ គឺឃាត់ អង្គរក្ស ៣នាក់ តែលោកឧកញ៉ា ជិះរថយន្តជាមួយ ។ ទោះជាយ៉ាងណា កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃចន្ទនេះ គេបានឃើញកំលាំង នគរបាល ព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានី ភ្នំពេញមួយក្រុម ដឹកនាំដោយ លោក វរសេនីយ៍ទោ អេង សោភា ប្រធានការិយាល័យ ទៅធ្វើការនាំ ខ្លួនអង្គរក្ស៣នាក់នឹងលោក ឧកញ៉ាថោង សារ៉ាត់ នៅក្បែរស្ពាន ទី ២ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ប្រភពបន្តថា អំឡុងពេលសមត្តកិច្ចឃាត់ខ្លួនអង្គរក្ស៣នាក់ ដោយទាំងលោកឧកញ៉ាថោង សារ៉ាត់ នោះហៀប នឹង មានការ ផ្ទុះអាវុធដាក់គ្នា តែដោយសារកំលាំងនគរបាល ព្រហ្មទណ្ឌ មានគ្នាច្រើន និងបានភ្ជង់ សុទ្ធតែ កាំភ្លើងAKមុន ទើបខាង អង្គរក្សឧកញ៉ាថោង សារ៉ាត់ មិនហ៊ាន កម្រើក ។ សមត្ថកិច្ចបាន ឲ្យដឹងទៀតថា ពេលឃាត់ខ្លួនអង្គរក្ស លោកឧកញ៉ាថោង សារ៉ាត់ ៤នាក់ នោះភ្លាម នគរបាល ព្រហ្មទណ្ឌបាននាំ ទៅកាន់ស្នងការ ដ្ឋាន នគរបាលរាជនី ភ្នំពេញយ៉ាង ប្រញ៉ាប់ប្រញ៉ាល់បំផុត ។

នៅពេលទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបានកំលាំងជំនាញធ្វើការដកហូតអាវុធខ្លីពី អង្គរក្ស ចំនួន២ ដើមសុទ្ធតែ ម៉ាកឡុក ហើយនគរបាលក៏បានបាញ់សាក អាវុធខ្លី នោះប្រមាណ៥-៦គ្រាប់ ដើម្បីធ្វើការ ផ្ទៀងផ្ទាត់(កោសលវិច័យ) ដោយមានការ សង្ស័យទៅលើ អាវុធដែលគេ ប្រើប្រាស់ ក្នុងករណី ឃាតកម្មបាញ់សម្លាប់លើ លោកឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ វិច្ឆិកា ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម