ស្នេហ៍ស្មោះ ពិតជាមាន! ១១ ឆ្នាំមកនេះ លោកតា មើលថែទាំ ប្រពន្ធ ដែលស្លាប់មួយតួខ្លួន ដោយមិនខ្លាច នឿយហត់
ចិន ៖ នេះពិតជារឿង ដ៏រំជួលចិត្តខ្លាំងណាស់ ដែលលោកតាវ័យចំណាស់ម្នាក់ នៅតែស្រលាញ់ស្មោះស្ម័គ្រនឹងលោកយាយ ទោះបីជាលោកយាយ មានជំងឺស្លាប់ អស់មួយតួខ្លួន ក៏ដោយ។ មិនតែប៉ុណ្ណោះទេ លោកតា បានចំនាយពេល ជារៀងរាល់ថ្ងៃ មើលថែទាំ និង ទំពារចំនី អាហារបញ្ចុក លោកយាយ ដែលមាន រយៈពេល ១១ ឆ្នាំ កន្លងមកហើយ ដែលបានធ្វើឲ្យ អ្នកនិយមលេង អ៊ិនធើណេត ជាច្រើន មានការកោតសរសើរ នូវទង្វើរបស់លោកតា ជាខ្លាំង។
លោកតាម្នាក់នេះ មានឈ្មោះ Zhang Changshan អាយុ ៧៩ ឆ្នាំ រសនៅខេត្ត Hebei ប្រទេសចិន បាន ទំពារអាហារ រួចបញ្ចុកមាត់ ទល់ នឹងមាត់ ប្រពន្ធរបស់គាត់ ជារៀងរាល់ថ្ងៃ ដែលមកទល់ពេលនេះ គឺ មានរយៈពេល ១១ ឆ្នាំ កន្លងមកហើយ ចាប់តាំងពីប្រពន្ធរបស់គាត់ មានជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល និង មិនអាចកំរើករាងកាយបាន ក្នុងឆ្នាំ ២០០៣។
លោកតា បានប្រាប់ បណ្តាញសារព័ត៌មាន ថា វេជ្ជបណ្ឌិត និយាយថា ប្រពន្ធរបស់គាត់ អាចរស់បាន ក្នុងរយៈពេលមួយខែ តែប៉ុណ្ណោះ បន្ទាប់ពីបានដាច់ សរសៃឈាម ក្នុងខួរក្បាល រួចមក។ ទោះបីជាគ្រូពេទ្យ និយាយដូច្នេះ ក៏ដោយ ក៏លោកតា មិនអស់សង្ឃឹម ថាប្រពន្ធរបស់គាត់ នឹងបាត់បង់ជីវិត ទៅចោលគាត់ដែរ។ នៅពេលនោះ លោកតា បានព្យាយាម មើលថែទាំលោកយាយ ដោយរៀនពី របៀប ម៉ាស្សា បែបចិន ដើម្បីយកមក ម៉ាស្យា ឲ្យលោកយាយ ជារៀងរាល់ថ្ងៃ ពីព្រោះលោកតា ពិតជាមិនចង់ បាត់បង់ប្រពន្ធ ជាទីស្រលាញ់ របស់គាត់ឡើយ។
ដោយសារតែ ការមើលថែទាំ យ៉ាងយកចិត្តទុកដាក់ ពីលោកតា ជារៀងរាល់ថ្ងៃ ដូច្នេះហើយ គឺលោកយាយ អាចនៅមានជីវិតរស់ រហូតដល់សព្វថ្ងៃ ដែលខុសពី ការពិនិត្យ របស់គ្រូពេទ្យ ថាលោកយាយ នឹងត្រូវស្លាប់ ក្នុងរយៈពេលមួយខែ។
លោកតា កំពុងយកចំនីអាហារ ដែលគាត់បានទំពារ ទៅដាក់ក្នុងមាត់ លោកយាយ
លោកតា កំពុងមើលថែទាំ លោកយាយនៅឯផ្ទះរបស់គាត់
លោកតា កំពុងផ្តល់បទសំភាសន៍ ដល់បណ្តាញសារព័ត៌មាន ចិន
ចុះប្រិយមិត្តយល់យ៉ាងណាដែរ ?
ប្រភព ៖ សៀងហៃ
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!