តារាកំប្លែង វ៉ាន់ សៅ ទទួលមរណ ភាព ដោយសារជំងឺ
ភ្នំពេញ៖ អតីតតារាកំប្លែងសម្បូរសាច់ ដែលធ្លាប់មានឈ្មោះបោះសំឡេង នៅចុងទសវត្សន៍ទី៨០ នាយ វ៉ាន់ សៅ ក្រោយពីបាត់វត្តមាន អស់រយៈ ពេលជាច្រើនឆ្នាំ ពីវិស័យសិល្បៈ ពេលនេះ តារាកំប្លែងរូបនេះ បានទទួលមរណភាពទៅហើយ កាលពីថ្ងៃទី៣០ខែវិច្ឆិកា ម្សិល មិញនេះ ដោយសារតែជំងឺប្រចាំកាយ របស់លោក។
បើតាមប្រភពពីអ្នកស្គាល់ នាយ វ៉ាន់ សៅ បានបង្ហើបប្រាប់ គេហទំព័រ Looking TODAY ឲ្យដឹង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៤នេះថា តារា កំប្លែង មាឌធំដែលទស្សនិកជន ធ្លាប់បានស្គាល់លោក តាមរយៈការ សម្តែងរឿង “ឧកញ៉ារាមរាជតេជោយ៉ត”និង រឿងមួយចំនួនទៀត គឺនាយ វ៉ាន់ សៅ បានទទួលមរណៈភាព ហើយ កាលពីម្សិលមិញនេះ ក្នុងវ័យជាង៥០ឆ្នាំ ដោយសារតែស្ថានភាពជំងឺ ប្រចាំកាយរបស់ លោក ហើយ ដោយពេលបច្ចុប្បន្ននេះ សពកំពុងតែតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានរបស់ លោកផ្ទាល់ នៅម្តុំផ្សារ ទូលសង្កែ ។
ប្រភពដដែលបានបង្ហើប ឲ្យដឹងបន្តទៀតថា មួយរយៈពេលក្រោយនេះ ស្ថានភាពជំងឺរបស់នាយ វ៉ាន់ សៅ ហាក់កាន់តែដុនដាមទៅៗ ហើយ ខាងគ្រូពេទ្យក៏អស់សមត្ថភាព ក្នុងការព្យាបាលដែរ ព្រោះថាតារា កំប្លែងរូបនេះមានជំងឺប្រចាំកាយច្រើនមុខ ដូចជាកើត ទាចទឹក, ជំងឺលើស ឈាម និងជំងឺទឹកនោម ផ្អែមជាដើម ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!