ហេតុតែ ចង់ឲ្យ ឪពុករស់ តទៅទៀត ក្មេងស្រី ២នាក់ ព្យាយាម លក់គ្រាប់ វ៉លណាត់ តាមដងផ្លូវ ដើម្បីរកប្រាក់

 
 

ចិន៖ កាលពីថ្មីៗនេះ មានក្មេងស្រីជំទង់២នាក់ បានប្រឹងប្រែង លក់គ្រាប់ វ៉លណាត់ ដើម្បីរកប្រាក់ ចិញ្ចឹម ឪពុក ដែលធ្លាក់ខ្លួនឈឺធ្ងន់ នៅមន្ទីរពេទ្យ។

ក្មេងស្រី Wei Wenxia អាយុ ១៩ឆ្នាំ មានបងប្អូន ២ នាក់ ម្នាក់ អាយុ ១៧ឆ្នាំ និង ម្នាក់ស្រី មួយទៀត អាយុ ១៦ឆ្នាំ ហើយពួកគេ តែងតែលក់ គ្រាប់ វ៉លណាត់ នៅតាមដងផ្លូវ ជារៀងរាល់ថ្ងៃ ដើម្បីសង្ឃឹមថា ប្រាក់ ចំណូល ទាំងនេះ អាចជួយដោះស្រាយ នូវថ្លៃ មើលជម្ងឺ មហារីកគ្រាប់ឈាម របស់ឪពុកពួកគេ បាន។

បន្ថែមពីនេះ ទៅទៀត Wei ជានិស្សិត ឆ្នាំទី២  នៅសាកលវិទ្យាល័យ Shanxi និង ប្អូនប្រុស-ស្រី របស់នាង ជាសិស្សរៀន នៅវិទ្យាល័យ។ ប៉ុន្តែ ជាអកុសល ដោយសារតែ ឪពុក របស់ពួកគេ បានទទួល នូវជម្ងឺ មហារីក គ្រាប់ឈាម កាលពីខែតុលា ដូច្នេះហើយ ទើបធ្វើឲ្យពួកគេ ទាំង ៣នាក់ ទទួលរង នូវបន្ទុក យ៉ាងធ្ងន់ធ្ងរ ក្នុងការរកប្រាក់ មកចិញ្ចឹមឪពុក។

យោងតាមសម្តី របស់ Wei បាននិយាយ ប្រាប់អ្នក រាយការណ៍ថា៖ «ឪពុករបស់ខ្ញុំ បានចូល សម្រាក ព្យាបាល ក្នុងមន្ទីរពេទ្យ បានមួយខែហើយ ដែលថ្លៃព្យាបាល គឺចំណាយអស់ ១ម៉ឺនដុល្លារ។ ទោះបី ជា ការរកលុយ ដោយលក់គ្រាប់ វ៉លណាត់នេះ វាមានភាពពិបាក ក៏ដោយ ប៉ុន្តែពួកយើង នឹងមិនបោះបង់ ការព្យាយាមនេះ ចោលនោះទេ»។

ជាសំណាងល្អ ក៏មានមនុស្ស មានសណ្តាន ចិត្តល្អ ជាច្រើន បានជួយទៅដល់ គ្រួសារក្រីក្រ មួយនេះ ផងដែរ៕


ប្រភព Shanghaiist

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម