ចោរក្មេងៗ ២នាក់ ប៉ះចំថ្ងៃស៊យ លួចម៉ូតូ មិនបានសម្រេច ត្រូវប្រជាពលរដ្ឋ ចាប់វាយ ឡើងទក់សាច់ (វីដេអូឃ្លីប)
ភ្នំពេញ៖ ជាធម្មតា ប្រជាពលរដ្ឋ របស់យើង តែងតែមានការ ខឹងសម្បារ និង ស្អប់ខ្ពើម នូវអំពើ ចោរកម្ម ដូចជា លួច, ឆក់ និងប្លន់ ជាដើមនោះ ដូច្នេះហើយ ឲ្យតែពួកគាត់ ចាប់បានចោរ ដោយផ្ទាល់ដៃ គឺពួកគាត់តែងតែ ស្វាគមន៍ម្នាក់មួយដៃ មួយជើង ដើម្បីរំសាយកំហឹង និងជាការ ព្រមានដល់ ពួកចោរទាំងនោះ កុំឲ្យប្រព្រឹត្ត ម្តងទៀត។
តួយ៉ាងដូចជា វីដេអូឃ្លីបថ្មីមួយ ដែលទើបតែបាន បង្ហោះចូលក្នុង បណ្តាញសង្គម ហ្វេសប៊ុក ដែលបានបង្ហាញពី ទិដ្ឋភាពរបស់ ប្រជាពលរដ្ឋជាច្រើន ចាប់បានចោរ ២នាក់ ដែលសុទ្ធសឹងតែ ជាក្មេងប្រុស និង បានវាយ ទាត់ធាក់ ពួកគេឡើង ទ្រោមខ្លួន ដេកដួលនៅលើដី តែម្តង។
យោងតាមប្រភព វីដេអូបាន បញ្ជាក់ថា ចោរ២នាក់នេះ បម្រុងនឹងលួច ម៉ូតូរបស់ប្រជាពលរដ្ឋ នៅក្បែរវត្ត ទួលទំពួង តែចៃដន្យមាន គេឃើញទាន់ ហើយក៏ចាប់ វាយតែម្តងទៅ។
យ៉ាងណាមិញ យើងអាចមើលឃើញថា ចោរទាំង២នាក់នេះ សុទ្ធតែមាន វ័យក្មេង ទំនងជាសិស្សសាលា និងមិនទាន់ មានការយល់ ដឹងច្រើន ដូច្នេះការវាយដំ ដល់ថ្នាក់បែបនេះ ហាក់ដូចជា មានភាពសាហាវ បន្តិចហើយ ពួកគាត់ក៏អាច គ្រាន់តែចាប់ខ្លួន ពួកគេទុក ឲ្យសមត្ថកិច្ច ធ្វើការដោះស្រាយ តាមផ្លូវច្បាប់ ក៏ជាការល្អមួយ ផងដែរ៕
ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?
ចង់ដឹងថា ទិដ្ឋភាពនោះយ៉ាងណា សូមទស្សនា វីដេអូខាងក្រោម៖
រូបភាព: ទិដ្ឋភាពដែល ប្រជាជនព័ទ្ធ វាយចោរលួច ម៉ូតូ
ប្រភព៖ ហ្វេសប៊ុក
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!