jb Justin Bieber ត្រូវគេហាមមិនឲ្យចូលជប់លៀងក្នុងក្លឹបធំៗ
តារាចម្រៀង Justin Bieber ត្រូវបានគេហាមមិនឲ្យចូលក្លឹបធំៗនានានៅទីក្រុង Miami រដ្ឋ Florida ដោយសាររូបគេធ្លាប់មានប្រវត្តិអាក្រក់ៗនៅទីក្រុងមួយនេះ។
ប្រភពព័ត៌មាន TMZ បានឲ្យដឹងថា ពិធីជប់លៀងរបស់តារាចម្រៀងម្ចាស់បទ “Baby” និងបក្សពួក ដែលត្រូវរៀបចំឡើងកាលពីចុងសប្ដាហ៍មុន បានជួបភាពរអាក់រអួល ដោយសារពួកគេត្រូវបានហាមមិនឲ្យចូលក្លឹបធំៗក្នុងទីក្រុងនោះដូចជាក្លឹប LIV, Story និង Adoré ជាដើម។
តារាវ័យ ២០ឆ្នាំរូបនេះ បានទូរសព្ទកក់កន្លែងជាមុន ក៏ប៉ុន្តែប្រធានក្លឹបជាច្រើនបានបដិសេធមិនឲ្យក្រុមរបស់គេមកជប់លៀងនៅក្លឹបរបស់ពួកគេឡើយ ដោយនិយាយថា Justin នៅខ្វះមួយឆ្នាំទៀតទើបគ្រប់អាយុ អាចចូលក្លឹបបាន។
ហើយអ្វីដែលសំខាន់គឺម្ចាស់ក្លឹបទាំងនោះព្រួយបារម្ភថា តារាចម្រៀងរូបនេះ នឹងបង្កបញ្ហាច្រើននៅក្លឹបរបស់គេ ដោយលើកមុន គេបានបង្កើតរូបភាពអវិជ្ជមានជាច្រើននៅក្លឹបដែលគេជប់លៀងក្នុងថ្ងៃដែលគេត្រូវបានចាប់ខ្លួន ដោយសារបើកបរក្នុងស្ថានភាពស្រវឹង និងគ្មានប័ណ្ណបើកបរ។
ក្លឹបមួយចំនួនក៏បានអនុញ្ញាតឲ្យ Justin ចូលដែរ ប៉ុន្តែប្រសិនបើគេយល់ព្រមសម្ដែង ក៏ប៉ុន្តែ Justin បានបដិសេធ។
ជាលទ្ធផល Justin ត្រូវបង្ខំចិត្តរៀបចំពិធីជប់លៀងនៅ ក្លឹប Cavalli ដែលជាក្លឹបតូចមួយនៅទីនោះ កាលពីល្ងាចថ្ងៃទី៤ ខែមេសា។
តារាចម្រៀងម្ចាស់បទ “Beauty and a Beat” ដែលបានអះអាងថាខ្លួនគ្មានកំហុសនៅក្នុងការចោទប្រកាន់ទាំងអស់មកលើរូបគេ នឹងត្រូវបង្ហាញខ្លួននៅតុលាការម្ដងទៀតនៅថ្ងៃទី៥ ខែឧសភា ៕
ប្រភព៖ សប្បាយ
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!