ផឹកស្រវឹងហៅប្តីមកទទួល អត់ព្រម ជិះម៉ូតូឌុប ទប់ខ្លួនមិនជាប់ធ្លាក់ពីលើ ម៉ូតូបោកក្បាលសន្លប់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ស្រវឹងស្រា ទូរស័ព្ទហៅប្តីមកទទួល ប្តីអត់ព្រមទៅដឹក ជិះម៉ូតូឌុប ទប់ខ្លួនមិនជាប់ បានធ្លាក់ពីលើម៉ូតូ សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ វិច្ឆិកា តាមមហាវិថី សហព័ន្ធរុស្ស៊ី មុខទីស្តីការ គណៈរដ្ឋមន្ត្រី សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូឌុប មួយគ្រឿង មិនចាំម៉ាក ហើយក៏មិនបាន ដឹងថាជិះពីណា ទៅណាដែរ ធ្វើដំណើរតាម មហាវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង ខណៈមកដល់ ចំណុចខាងលើ ទប់ខ្លួនមិនជាប់ បានធ្លាក់ពីលើម៉ូតូ ដួលបោកក្បាល សន្លប់ស្តូកស្តឹង ភ្លាមៗនោះអ្នក រត់ម៉ូតូឌុបឃើញដូច្នេះ មិនបានឈប់ចាំ យកលុយថ្លៃម៉ូតូឌុបទេ បានបន្ថែមល្បឿន ទៅបាត់ស្រមោល ។
ក្រោយពេលកើតហេតុ មានស្ត្រីជាជនជាតិបរទេសម្នាក់ និងប្រុស ជនជាតិខ្មែរម្នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង មកដល់ឃើញ បានចុះទៅជួយ រឹតច្របាច់ និងបានយកទូរស័ព្ទ ទាក់ទងទៅសាច់ញាតិ ចំលេខរបស់ បុរសម្នាក់អះអាងថា ជាប្តីបានជិះម៉ូតូ ស៊ុយហ្ស៊ុយគីលែត ពណ៌សលាយខ្មៅ អត់ស្លាកលេខ មកដល់មានរថយន្ត សង្គ្រោះឯកជន មកដឹកស្ត្រីរងគ្រោះ យកទៅព្យាបាល ។ ពេលរថយន្តសង្គ្រោះ មកដល់ស្ត្រីរងគ្រោះ បានដឹងខ្លួន ឡើងវិញហើយ ។ ចំណែកបុរសជាប្តី ដោយសារតែ អាណិតប្រពន្ធពេក បាននិយាយថាមុននេះ ប្រពន្ធទូរស័ព្ទ ឲ្យទៅឌុបតែ ខ្លួនមិនព្រមទើប ជួបរឿងបែបនេះ។
ទោះបីជាយ៉ាងណា បុរសជាប្តីមិនបាន ប្រាប់រឿងរ៉ាវ ច្បាស់លាស់ទេ ហាក់ដូចជាមាន ការលាក់លៀម គ្រាន់តែអះអាងថា រូបគេជាប្តី ពេលមកដល់ ហាក់ដូចជាមាន ការអាណិតប្រពន្ធ ខ្លាំងណាស់ មិនហ៊ានទៅណា ឆ្ងាយពីប្រពន្ធទេ ថែមទាំងភ័យ ស្លន់ស្លោទៀតផង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!