ស្គាល់គ្នាតាមហ្វេសប៊ុក ណាត់ជួប គ្នានែបនិត្យបានបីដង ម្ដាយនួនល្អង ប្ដឹងចាប់បងដាក់គុក

 
 

ខេត្ដកណ្ដាល ៖ យុវជនម្នាក់បានក្លាយ ជាអ្នកទោសស្នេហា ដោយសារតែស្គាល់ ក្មេងស្រីវ័យ១៣ឆ្នាំ ជាសិស្ស តាមហ្វេសប៊ុក ឈានដល់មាន សេចក្ដីស្នេហា លឿនដូចផ្លេកបន្ទោរ ណាត់ជួបគ្នា នែបនិត្យស៊ីជំរៅ បានបីដង ត្រូវម្ដាយនួនល្អង ប្ដឹងនគរបាល ក្រុងតាខ្មៅឱ្យចាប់ខ្លួន កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៨ វិច្ឆិកា ២០១៤ នៅចំណុចហាង តែបៃតងយីហោ Star Milk ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ គ្រាដែលកំពុង ផ្ដោះផ្ដងនែបនិត្យ ស្នេហាគ្នា។

មន្ដ្រីនគរបាល ក្រុងតាខ្មៅបានឱ្យដឹងថា យុវជនដែលក្លាយ ជាអ្នកទោសស្នេហា ឈ្មោះ អ៊ឹង ចិត្ដ្រា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យវត្ដកោះ មានទីលំនៅ ផ្ទះលេខ៤៤ ផ្លូវ១៥៤ ភូមិ-សង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកឯយុវតី ជាគូស្នេហ៍ អាយុ១៣ឆ្នាំ រៀននៅវិទ្យាល័យ ហ៊ុន សែន សេរីភាព បច្ចុប្បន្នស្នាក់នៅ សង្កាត់-ក្រុងតាខ្មៅ ។

គូស្នេហ៍មួយគូ នេះថ្វីត្បិតស្គាល់គ្នា មួយរយៈពេលខ្លី តែឆាប់ស្គាល់ចិត្តថ្លើមគ្នា មានសេចក្ដីស្នេហា ជាមួយគ្នាលឿន ខ្លាំងណាស់ និងបានរួមរ័ក ជាមួយគ្នាចំនួន បីលើកផងដែរ ប៉ុន្តែលើកចុងក្រោយនេះ ត្រូវម្ដាយខាងស្រី តាមទាន់។ បើទោះបីអ្នកទាំងពីរ ស្រលាញ់គ្នា មិនមានការបង្ខិបង្ខំក្ដី តែដោយសារភាគគី ខាងស្រីទើបតែមាន អាយុ១៣ឆ្នាំ នៅវ័យអនីតិជននោះ ភាគគីខាងប្រុស ត្រូវតែមានទោស ដោយសារ អាណាព្យាបាល ខាងស្រីប្ដឹង។

មន្ត្រីនគរបាលបាន ដកស្រង់សំដីយុវជន អ្នកទោសស្នេហា ឲ្យដឹងថា ពួកគេទាំងពីរនាក់ បានស្គាល់គ្នា តាមបណ្ដាញសង្គម ហ្វេសប៊ុក តាំងពី២ខែមុននេះ ។ ការស្គាល់គ្នានោះ បានទំនាក់ទំនង ស្គាល់លេខទូរស័ព្ទ ហៅរកគ្នា ទៅវិញទៅមក និងឈានមាន សេចក្ដីស្នេហា លួចណាត់ជួបគ្នា នៅក្នុងបន្ទប់ខារ៉ាអូខេ នៅក្នុងហាង តែបៃតងយីហោ Star Milk និងបានរួមរ័ក ជាមួយគ្នា ជាបន្តបន្ទាប់ បានចំនួន៣ លើកហើយ ទើបមកដល់ ថ្ងៃទី២៨ វិច្ឆិកា ២០១៤ ម្ដាយខាងស្រី តាមទាន់សកម្មភាព របស់ពួកគេ ទាំង២នាក់ កំពុងសាសងស្នេហា នៅក្នុងបន្ទប់ខារ៉ាអូខេ ក៏ចូលទៅចាប់ខ្លួន ប្រគល់ឱ្យនគរបាល ចាត់ការតាមនីតិវិធី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម