ឪពុកម្តាយ នារីខ្មែររងគ្រោះដោយ ប្តីជនជាតិកូរ៉េ សម្លាប់និយាយថា កូនប្រសាកូរ៉េ ធ្វើបែបនេះដូចទិញ ជីវិតកូនស្រីគាត់
ខេត្តត្បូងឃ្មុំ ៖ ស្ត្រីខ្មែរឈ្មោះ អ៊ី ស៊ីឡែន វ័យ២៥ឆ្នាំ ដែលមានផ្ទៃពោះ៧ខែ បានស្លាប់ក្នុង ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយនៅលើ កំណាត់ផ្លូវហាយវេ ក្នុងក្រុងក្យុងប៊ូ នៃសាធារណរដ្ឋ កូរ៉េខាងត្បូង ដោយរថយន្តតូច ទៅបុករថយន្តធំ ដឹកទំនិញចំណុះ ៨តោនពីក្រោយ ពេញទំហឹង បណ្តាលឲ្យស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃ យ៉ាងអណោចអធ័ម ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ជាខ្លាំងដល់ស្ថាប័ន ព័ត៌មានកាសែត និងទូរទស្សន៏ នៅកម្ពុជាយកមក ចុះផ្សាយព្រងព្រាត សូម្បីតែទូរទស្សន៏កូរ៉េ ល្បីចំនួន២ស្ថាប័ន គឺMBC និងSBS បានចុះមកសំភាស៍ ឪពុកម្តាយសព ក្នុងពេលបុណ្យខួប ១០០ថ្ងៃ ត្រូវនឹងព្រឹកថ្ងៃ ទី២៩ វិច្ឆិកា ២០១៤ នៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំផងដែរ ។
បុរសឈ្មោះ អ៊ីម អ៊ី អាយុ៥៦ឆ្នាំ ត្រូវជាឪពុកបង្កើត ជនរងគ្រោះមាន ប្រសាសន៏ឲ្យដឹងថា លោកបានរៀបចំ បុណ្យសព គំរប់១០០ថ្ងៃ តាមប្រពៃណី ព្រះពុទ្ធសាសនា ឲ្យកូនស្រីដែលបានស្លាប់ ក្នុងហេតុការណ៏ គ្រោះថ្នាក់ចរាចរ នៅប្រទេសកូរ៉េ កាលពីថ្ងៃទី២៣ សីហា ២០១៤ កន្លងទៅដើម្បី ឲ្យព្រលឹងកូន ទៅកាន់សុគតិភព ដោយមានអ្នកស្រុក មកចូលបុណ្យហូរហែរ ។ បុរសឈ្មោះ អ៊ីម អ៊ី មានប្រសាសន៏ ទាំងទឹកមុខ ស្រងូតស្រងាត់បន្តថា គ្រាដំបូងគាត់ ពិតជាមិនជំនឿថា កូនស្រីបានស្លាប់ ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍ ដោយមិនមាន ពាក់ព័ន្ធទៅនឹង បទល្មើសណាផ្សេងទេ។ សូម្បីតែកូនស្លាប់នោះ លោកមិនបាន ទៅចូលរួម បុណ្យសពផង ដោយបានរៀបចំ បុណ្យគំរប់៧ថ្ងៃ នៅស្រុកកំណើត ភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទាំងក្តី អាលោះអាល័យ សំរក់ទឹកភ្នែក គ្រប់ៗគ្នា។
លុះដល់ពេលគំរប់ ៤៩ថ្ងៃរូបគាត់ និងប្រពន្ធ បានធ្វើដំណើរ តាមយន្តហោះ ទៅកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមបុណ្យ តាមបែប សាសនារបស់កូរ៉េ ដោយកូនប្រសាប្រុស ឈ្មោះ យ៉ុង ឆុល អាយុ៤៥ឆ្នាំ បើករថយន្តមក ទទួលពួកគាត់ទៅផ្ទះ ។ ស្របពេលមកដល់ផ្ទះ ក៏ត្រូវបាន នគរបាលកូរ៉េ មកចាប់កូនប្រសាប្រុស យកទៅបាត់ ដើម្បីសួរនាំជុំវិញករណី គ្រោះថ្នាក់ចរាចរណ៍ ខាងលើ ហើយ៣ថ្ងៃក្រោយមក ត្រូវបាននគរបាល ដោះលែងកូនប្រសា គាត់ឲ្យមកផ្ទះវិញ ដោយសារតែ មិនទាន់មាន ភស្តុតាងណាមួយ ដាក់បន្ទុកក្នុងការ ចោទប្រកាន់នោះ ។
បន្ទាប់មកទៀតគាត់ (អ៊ីម អ៊ី ) និងប្រពន្ធបានទៅកាន់ កន្លែងនគរបាលកូរ៉េ ដោយគេបានចាក់ កាមេរ៉ាសុវត្ថិភាព ដែលថតបានជុំវិញ ទិដ្ឋភាពនៅពេល គ្រោះថ្នាក់ចរាចរណ៍ បានឃើញរថយន្ត ចំនួន២គ្រឿង បើកបរនៅលើផ្លូវ ឃើញរថយន្តធុនធំ ១គ្រឿងចំណុះ៨តោន បានឈប់ចត នៅអែបផ្លូវដោយ បានទាំងស៊ីញូ ភ្លើងផងដែរ រថយន្តទាំងនោះ បើកទៅផុត តែនៅពេលដែល រថយន្តកូនប្រសា បើកទៅពីក្រោយ ក៏បានបុករថយន្តធំ ពេញទំហឹង ឡើងហើបរថយន្តធំ ផ្នែកខាងក្រោយ និងមានមនុស្សម្នាក់ ចុះពីកាប៊ីនរថយន្តធំ ដើរមកមើល ចំណែករថយន្ត កូនស្រីគាត់ជិះវិញ បានរងការខូចខាត ជាដំណំផ្នែកខាងមុខ ស្លាប់កូនស្រីឈ្មោះ ស៊ីឡែន រួមនឹងចៅក្នុងផ្ទៃ អាយុទើបបាន ៧ខែប៉ុណ្ណោះ ។
ក្នុងពេលបុណ្យ៤៩ថ្ងៃ នៅកូរ៉េនោះ គាត់បានអុជធូប បួងសួងសុំឲ្យ នគរបាលកូរ៉េ តាមវែកមុខឃាតករ ឲ្យឃើញក្នុងពេល ណាមួយនោះ ។ ស្ត្រីឈ្មោះ អោក សាវ៉េង ម្តាយអ្នករងគ្រោះ ប្រាប់ឲ្យដឹងថា ក្នុងពេលដែលកូនប្រសា មកស្តីដណ្តឹង កូនស្រីគាត់ដំបូង បានអះអាងថា នៅពោះម៉ាយ កូនមួយអាយុ៩ឆ្នាំ លុះក្រោយពីបាន រៀបការនៅឆ្នាំ២០០៨ ទើបដឹងថា កូនស្រីគាត់ ត្រូវជាប្រពន្ធទី៣ ។ ក្នុងពេលដែលកូនស្រី ឈ្មោះ ស៊ីឡែន មានជីវិតរស់នៅ បានទូរស័ព្ទមកប្រាប់ ថាឆ្ងល់ម្ល៉េះប្តី ចេះតែយកប័ណ្ណ ធានារ៉ាប់រង អាយុជីវិត មកឲ្យកូន ចុះហត្ថលេខា ហើយក្រុមសាច់ញាតិ បានផ្តល់គំនិតថា ជារឿងមិនល្អនោះទេ ។
ក្រោយមកទៀត ដឹងថាកូនស្រី បានជួបនឹង ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ជាង៣យប់ ថ្ងៃទី២៣ សីហា ២០១៤ លុះនៅម៉ោង ជាង៨ព្រឹក ត្រូវបានក្មួយស្រី នៅប្រទេសកូរ៉េទូរស័ព្ទ មកប្រាប់ពីដំណឹង ដ៏សោកសៅនេះ ហើយគាត់ចង់តែ ឡើងយន្តហោះ ទៅបុណ្យសពកូនស្រី ។ សំរាប់ជីវភាពគ្រួសារ របស់គាត់ដំបូង មានសភាពយ៉ាប់យ៉ឺន ដល់ពេលដែល កូនស្រីចេញទៅ រស់នៅប្រទេសកូរ៉េ ក្នុង១ឆ្នាំកូនបានផ្តល់ ការឧបត្ថម្ភ ២ទៅ៣ដង រហូតមកដល់ពេលនេះ ជីវភាពគាត់គ្រាន់បើ បានទិញរថយន្ត១គ្រឿង មួយផ្នែកបាន ពីកូនស្រីស៊ីឡែន និងកូនៗផ្សេងទៀត បានទិញដីភូមិ គេមួយកន្លែងតំលៃ ជាង២.០០០ដុល្លារ ហើយរាល់ថ្ងៃនេះ បានដើរទិញ រនាបផ្ទះអ្នកស្រុក យកទៅលក់បន្ត គ្រាន់នឹងបានប្រាក់ ដោះស្រាយ ជីវភាពគ្រួសារ ។
ចំពោះហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកូរ៉េនោះ ដំបូងគាត់គិតថា មិនមែនជាទង្វើរបស់ កូនប្រសាប្រុសឡើយ តែចុងក្រោយនេះ បែរជាត្រូវកម្លាំង នគរបាលកូរ៉េ ស្រាវជ្រាវដឹងថា ជនសង្ស័យជាឃាតករ បែរជាកូនប្រសាប្រុស របស់គាត់ទៅវិញ ពិតជាហួសចិត្ត ។ ដូច្នេះចំពោះលុយ ទាំងប៉ុន្មានដែល បានជួយមករូបគាត់ នាពេលកន្លងមក មានជាហូរហែរ ប្រៀបបានបីដូច ជាទិញជីវិតកូនស្រី គាត់យ៉ាងដូច្នោះ បើដឹងកូនមានចរិត បែបនេះតាំងពីដំបូង គាត់មិនលើក កូនស្រីទី៣ក្នុង ចំណោមបងប្អូន៥នាក់ ឲ្យទៅកូនប្រសានោះទេ ។
ពួកគាត់ទាំងពីរនាក់ប្រពន្ធសូមផ្តាំថា នៅថ្ងៃក្រោយ មានជនជាតិកូរ៉េ មកចូលស្តីដណ្តឹង កូនក្មួយ ឫចៅផ្សេង ដើម្បីយកទៅធ្វើ ជាប្រពន្ធដាច់ខាត រាងចាលហើយ លែងលើកឲ្យ ទោះបីជាបានលុយ ប៉ុន្មានក៏មិនយកដែរ ។ ជាមួយនោះ ក៏បានស្នើឲ្យ រដ្ឋាភិបាលកូរ៉េ មេត្តាប្រគល់ ចៅស្រីអាយុ៥ឆ្នាំ មកឲ្យពួកគាត់ ចិញ្ចឹមបីបាច់ថែរក្សា ព្រមទាំងថវិកាផង ព្រោះតែឪពុក ត្រូវបានជាប់ឃុំ ទៅហើយនោះ ។
សូមបញ្ជាក់ថា នៅពេលដែល គ្រោះថ្នាក់ចរាចរ រថយន្តតូចបើកបរ នៅលើផ្លូវហាយវេ ទៅបុករថយន្តធំ ពីក្រោយបណ្តាល ឲ្យរងការខូចខាត ជាដំណំ ស្លាប់ស្ត្រីខ្មែរនោះ លើរាងកាយរបស់នាង មិនមានរបួសច្រើនទេ ត្រូវតែដៃបន្តិច ។ កត្តានេះទើប នគរបាលកូរ៉េ បើកការស្រាវជ្រាវ ទីបំផុតប្តីត្រូវ បានចាប់ខ្លួន ក្រោយពីបាន កោសល្យវិច័យឃើញ មានសារធាតុថ្នាំ ងងុយដេកនៅក្នុង ខ្លួនប្រពន្ធដែលស្លាប់ ទាំងមិនបាន ពាក់ខ្សែក្រវ៉ាត់ ក្នុងពេលរួមដំណើរ ជាមួយប្តីនោះ ។ គិតរហូតមកដល់ ថ្ងៃទី២៩ វិច្ឆិកា ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនរយៈពេល ជិត២សប្តាហ៏មកហើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!