ភ្លើងប្រចណ្ឌ ប្តីចាប់ប្រពន្ធចង ធ្វើទារុណកម្ម ស្ទើរក្ស័យសង្ខារ
ខេត្តកំពង់ធំ ៖ ស្ត្រីវ័យក្មេងម្នាក់ ត្រូវប្តីកំណាចចាប់ចង វាយដំធ្វើទារុណកម្ម បណ្តាលឱ្យបាក់ ម្រាមដៃខាងស្តាំ២ និងជាំខ្លួនប្រាណ ដោយសារភ្លើងប្រចណ្ឌ ។
ប្រភពត៌មានពីនគរបាលបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាល ពីយប់ថ្ងៃទី២៨ វិច្ឆិកា ២០១៤ ស្ថិតក្នុងភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បង្កឡើងដោយ បុរសជាប្តី ឈ្មោះ ប៉ាវ កុល អាយុ៣៥ឆ្នាំ ។
អំពើហិង្សានេះត្រូវ នគរបាលឱ្យដឹងថា កើតឡើងដោយសារ ភ្លើងប្រចណ្ឌលាយឡំ នឹងជាតិសុរា ចូលខ្លួនផង បុរសជាប្តីបាន ចាប់ចងប្រពន្ធ រួចវាយដំច្រំធាក់ បណ្តាលឲ្យស្ត្រីជាប្រពន្ធ ឈ្មោះ ប្រាក់ ហាង អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំ ខាងលើបាក់ម្រាមដៃ ខាងស្តាំចំនួន២ និងរងរបួសជាំ ខ្លួនប្រាណគ្រាំគ្រា យ៉ាងដំណំនៅលើ ផ្ទះរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ប្តីរូបនេះបានស្រែក គំរាមមិនឲ្យអ្នកណា ចូលជួយឡើយ ទំរាំតែប្រជាពលរដ្ឋ ជិតខាង និងសមត្ថកិច្ច ទៅជួយអន្តរាគមន៍ បាននោះ ស្ត្រីរងគ្រោះ ស្ទើរស្លាប់ស្ទើររស់។
បន្ទាប់ពីរំដោះរួចខ្លួន ពីក្រញ៉ាំដៃប្តីកំណាច នេះរួចមក នាងបានដាក់ពាក្យបណ្តឹង សូមឲ្យច្បាប់ផ្តន្ទាទោស ប្តីឃោរឃៅ នេះតាមច្បាប់ ។ បច្ចុប្បន្នសមត្ថកិច្ច បញ្ជូនខ្លួនបុរសជាប្តី មកកាន់សាលាដំបូង ខេត្តកំពង់ធំ ដើម្បីចាត់ការ តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!