ស្ត្រីជាម្តាយស្រែក ទ្រហោយំ បាត់កូនស្រីសង្ស័យ ចាញ់បោកយុវជនម្នាក់នាំនាងទៅបាត់
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានមក ទ្រហោយំ រៀបរាប់ប្រាប់ភ្នាក់ងារ កោះសន្តិភាព ដើម្បីឱ្យជួយរូបគាត់ ដែលជាស្ត្រីរងគ្រោះផង ព្រោះគាត់ គ្មាន ប្រាក់កាស សម្រាប់ដើររក កូនស្រីដែលបាត់ ចេញពីផ្ទះ ដោយការចាញ់ បោកគេនោះទេ ណាមួយប្តីគំរាមថា នឹងលែងលះគ្នា បើសិន គាត់រកកូន ស្រីមិនឃើញ ។ គាត់បន្តថា កូនស្រីគាត់បាន បាត់ចេញពីផ្ទះចំនួន ២០ថ្ងៃមកហើយ ដែលសង្ស័យ ចាញ់បោកគេ យកទៅលក់ ។
ស្ត្រីរូបនេះឈ្មោះ លាវ ពៅ អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ គាត់រៀបរាប់ថា កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៤ មានយុវជន ម្នាក់នៅក្នុងភូមិ ជាមួយគ្នាមក បបួលកូនស្រី គាត់ទៅធ្វើការ នៅឯភ្នំពេញ ហើយក៏បាត់ដំណឹង ឈឹងអស់រយៈពេល ២០ថ្ងៃហើយ នៅតែ ពុំអាច ទាក់ទងគ្នា តាមទូរស័ព្ទបានឡើយ ធ្វើឱ្យគាត់មាន ការព្រួយបារម្ភជាខ្លាំង ។
ស្ត្រីរូប នោះបន្តថា ប្តីរបស់គាត់ឈ្មោះ ឈឺន នៅ អាយុ៤៨ឆ្នាំ ប្រកបរបរនេសាទត្រី ពួកគាត់មាន កូន៥នាក់ ឯកូនស្រីដែល បាត់ឈ្មោះ ឈឺន ឆដា អាយុ១៨ឆ្នាំ ជាកម្មការិនី ធ្វើទឹកបរិសុទ្ធ ឱ្យសិប្បកម្មមួយ នៅក្នុងក្រុង កំពង់ឆ្នាំង ។ កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៤ យុវជនម្នាក់ ឈ្មោះឡាំ អាយុ ប្រមាណ ១៨ឆ្នាំ បានមកលួងលោម បបួលកូនស្រីគាត់ថា បើព្រម ទៅធ្វើការនៅភ្នំពេញ គេមានកន្លែងមួយ ហើយផ្តល់ ប្រាក់ខែ២០០ដុល្លារ ក្នុងមួយ ខែ ។ ដោយសារ ជីវភាពក្រុម គ្រួសារក្រីក្រ ហើយឪពុកម្តាយ ជួលផ្ទះគេនៅ ម្យ៉ាងឈ្មោះឡាំ នេះជាអ្នកភូមិ ជាមួយគ្នាផង គាត់ជាម្តាយក៏ យល់ព្រម ឱ្យឈ្មោះឡាំ នាំកូនស្រីទៅ រកការងារធ្វើនៅភ្នំពេញ ។ នៅពេលទៅ ធ្វើ ការបាន៥ ថ្ងៃដំបូង គាត់បានទូរស័ព្ ទទៅជួបកូនស្រី តែឈ្មោះ ឡាំ ជាអ្នកលើក ទូរស័ព្ទជំនួស កូនស្រីគាត់ទៅវិញ ។
គាត់មិនបាន ជួបផ្ទាល់មាត់ជាមួយ កូនស្រីគាត់ឡើយ ដោយគ្រាន់តែ ដឹងតាមរយៈ ឈ្មោះ ឡាំ ថា កូនស្រីគាត់ សុខសប្បាយ ជាធម្មតាទេ ហើយ ទូរស័ព្ទ ទៅលើកណា ក៏ជួបតែឈ្មោះ ឡាំ ដែរ ។ ក្រោយមកក៏បាត់ ដំណឹងឈឹង និងទូរស័ព្ទហៅ លែងចូលតែម្តង ។ ប្រភពដដែល បន្តថា នៅម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២៧ វិច្ឆិកា ២០១៤ គាត់បាន ទូរស័ព្ទទៅកូនម្តងទៀត ក៏ជួបនឹងបុរស ម្នាក់ដែលអះអាងថា គេឈ្មោះ ម៉ាក់ ជាបងប្រុស របស់ឈ្មោះ ឡាំ ហើយនិយាយថា កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៤ រូបគេ (ឈ្មោះម៉ាក់) បានទៅទទួល យកនារី ឈ្មោះ ឈឺន ឆដា ពីចំណតរថយន្ត សូរិយាក្រុងភ្នំពេញមែន ប៉ុន្តែនាងនៅ បានតែ២ថ្ងៃទេ ក៏វិលត្រឡប់ ទៅផ្ទះវិញហើយ ។
ស្ត្រីជាម្តាយ នារីរងគ្រោះ រៀបរាប់ទាំងទឹកភ្នែក រហាមថា គាត់សង្ស័យថា កូនស្រីគាត់ត្រូវ គេបោកយក ទៅលក់នៅ កន្លែងណាមួយ ទើប នាង មិន អាចទូរស័ព្ទ មកប្រាប់ឪពុកម្តាយបាន។ ក្រុមគ្រួសារគាត់ ក្រីក្រណាស់ គ្មានលុយកាក់ ប្តឹងប្តល់សមត្ថកិច្ច ឱ្យជួយរកកូនស្រី គាត់ បានទេ ហេតុនេះ គាត់ សូមសំណូមពរ ដល់សារព័ត៌មាន កោះសន្តិភាព មេត្តាជួយចុះផ្សាយ ស្វែងរកកូនឱ្យគាត់ផង ។ គាត់ក៏បានអំពាវនាវ ដល់គ្រប់ស្ថាប័ន និង អាជា្ញធរ គ្រប់ទីកន្លែង បើសិនជាបាន ឃើញនារីដូចក្នុង រូបថតនេះ សូមមេត្តាជួយ ផ្តល់ដំណឹងឱ្យគាត់ផង ឬបើកូនស្រី បានទទួលដំណឹងនេះ សូម កូនទូរស័ព្ទ មកអ្នកផ្ទះផង ដើម្បីកុំឱ្យអ្នក ផ្ទះព្រួយបារម្ភ ។
នៅល្ងាចថ្ងៃទី២៨ វិច្ឆិកា ភ្នាក់ងារ កោះសន្តិភាពប្រចាំ ខេត្តកំពង់ឆ្នាំងបាន រាយការណ៍ទៅ លោក ឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការ នគរបាលខេត្ត ដើម្បីឱ្យលោក ជួយអន្តរាគមន៍ ហើយលោក បានសំណូមពរឱ្យ ម្តាយនារីរង គ្រោះមកដាក់ ពាក្យបណ្តឹងនៅ ការិយាល័យ នគរបាលប្រឆាំង ការជួញ ដូរមនុស្ស ខេត្ត ។ ការដាក់ពាក្យ ប្តឹងមិនតម្រូវ ឱ្យបង់ប្រាក់អ្វីឡើយ ហើយលោក ស្នងការមាន ប្រសាសន៍ថា លោកនឹងអន្តរាគមន៍ ទៅលោកនាយ ការិយាល័យដើម្បី ស្រាវជ្រាវជាបន្ទាន់ ក្នុងរឿងខាងលើនេះ មិនអាច ទុកយូរបានទេ ៕
កូនស្រីដែលបាត់ឈ្មោះ ឈឺន ឆដា អាយុ១៨ឆ្នាំ
ស្ត្រីជាម្តាយលាវ ពៅ អាយុ៤៤ឆ្នាំបានរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាព ដើម្បីឱ្យជួយរក កូនស្រីដែលបាត់ផង
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!