ក្រឡាប់រថយន្ត ដឹកជ្រូករបួស៥នាក់ ហៅកម្មករមកជួយ ក្រឡាប់រថយន្តរបួស ធ្ងន់-ស្រាល ២៣នាក់ទៀត
ខេត្តបាត់ដំបង ៖ តាមសេចក្តី រាយការណ៍ពីអ្នក ឆ្លើយឆ្លងព័ត៌មានបាន ឱ្យដឹងថា រថយន្តដឹកជ្រូកមួយ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយកូរ៉េ ពាក់ ស្លាក លេខ ភ្នំពេញ ៣B៤៥៤៤ បានក្រឡាប់បណ្តាល ឱ្យកម្មករ៥នាក់រងរបួស និងសត្វជ្រូកជា ច្រើនក្បាលផ្អើលរត់ពេញព្រៃ ប៉ុន្តែពេលហៅ កម្មករមកជួយ ដេញ ចាប់ជ្រូកស្រាប់ តែរថយន្តដឹកកម្មករ បានក្រឡាប់ ទៀតបណ្តាលឱ្យ របួសធ្ងន់ ស្រាល២៣ នាក់ថែមទៀត។
ហេតុការណ៍នេះ ត្រូវបាន រាយការណ៍ថា បានកើតឡើងតាំង ពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ វិច្ឆិកា ២០១៤ នៅចំណុច ភូមិ វាលវង់ ឃុំ តាស្តា ស្រុកសំពៅលូន។ សមត្ថកិច្ច និយាយថា រថយន្តដឹកជ្រូក ដែលដឹកជ្រូក ចេញពីស្រុកសំពៅ លូនឆ្ពោះមក ខេត្តបាត់ដំបង មានកម្មករ ៥ នាក់ ជិះលើ រថយន្តនោះ។ ប្រភពបានបន្តថា រថយន្តនេះបាន ក្រឡាប់នៅ ចំណុចខាងលើ ដែលជាចំណុច ផ្លូវកោងបណ្ដាល ឲ្យកម្មករទាំង ៥នាក់រង របួស រីឯសត្វជ្រូកមួយ ចំនួនបានងាប់ និងមួយចំនួននៅ រស់បានរត់ប្រសេច ប្រសាចពេញព្រៃ និងចំការអ្នកស្រុក។ ប៉ុន្តែពេលដែល ក្រុមកម្មករ ខាង លើបានទូរស័ព្ទ ប្រាប់ថៅកែឲ្យបញ្ជូន កម្មករបន្ថែម ទៀតមកជួយ ដេញចាប់ជ្រូក ស្រាប់តែរថយន្ត ម៉ាក ISUZU មួយបាំង កន្លះដែលដឹក កម្មករនោះ បានក្រឡាប់ ទៀត បណ្ដាលឲ្យកម្មករ ចំនួន២៣នាក់ ដែលមកជួយរងរបួស ក្នុងនោះមាន ៤នាក់របួសធ្ងន់។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះមនុស្ស ដែលរងរបួសទាំងធ្ងន់ និងស្រាល សរុបទាំងអស់២៨នាក់៕
រថយន្តដឹកជ្រូកក្រឡាប់នៅស្រុកសំពៅលូន
អ្នករងរបួសដោយរថយន្តដឹកជ្រូកក្រឡាប់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!