រថយន្តបុកម៉ូតូ ស្លាប់៣នាក់ ភ្លាមៗ នៅស្រុក កំពង់សៀម
កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម សម្រាប់ រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការដោះស្រាយ ខណៈចំនួនអ្នកស្លាប់ និងរងរបួស នៅតែមាន ការកើនឡើង ដដែល ជារៀងរាល់ថ្ងៃ ។
បើទោះបីជាសមត្ថកិច្ច តាមបណ្តា រាជធានី ខេត្ត បើកយុទ្ធនាការ ចុះទៅពង្រឹង និងធ្វើការផ្សព្វផ្សាយ ច្បាប់ ចរាចរណ៍ ផ្លូវគោក តាមគោលដៅ លើដងផ្លូវក៏ដោយនោះ តែសម្រាប់ អ្នកប្រើមធ្យោបាយ ទាំងឡាយ មួយ ចំនួនណានោះ នៅតែប្រព្រឹត្ត និងមិនគោរព ដដែល ជាពិសេសមិនមាន ការយោគយល់គ្នានោះ នាំឲ្យមាន គ្រោះថ្នាក់ ចរាចរណ៍កើនឡើង ជាបន្តបន្ទាប់ ។
ជាក់ស្តែង យុវជន៣នាក់ បានស្លាប់ មួយរំពេច នៅនឹងកន្លែង កើតហេតុ ក្រោយពី រថយន្តមួយគ្រឿង និងម៉ូតូដែល ពួកគេកំពុងជិះ បានបុកគ្នា កាលពីវេលាម៉ោង ៦៖០០នាទី ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច ភូមិកំពង់ក្របី ឃុំគគរ កំពង់សៀម ។
មន្រ្តីនគរបាល ស្រុកកំពង់សៀម បានថ្លែងឲ្យដឹងថា ជនរងគ្រោះ ទាំង៣នាក់ រួមមានទី១ ឈ្មោះ រ៉េន អ៊ីម រស់នៅ ភូមិកោះកុក ឃុំកោះទន្ទឹម ទី២.ឈ្មោះ រី រស់នៅភូមិអណ្តូងច្រុះ ឃុំអំពិល និងទី៣ មិនស្គាល់អត្តសញ្ញាណ ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួល ព័ត៌មាន អធិការនគរបាល ស្រុកកំពង់សៀម បានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចចុះទៅ ជួយអន្តរាគមន៍ និងទាក់ទងទៅក្រុមគ្រួសារ ជនរងគ្រោះ ដើម្បីទទួលយកសព ទៅបុណ្យ តាមប្រពៃណី។
ដោយឡែក រថយន្ត និងម៉ូតូ របស់ជនរងគ្រោះ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរង់ចំាការ ដោះស្រាយបន្តទៀត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!