នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនស្រ្តី គ្រូទាយបោកម្នាក់ ក្រោយ រត់ចេញពី ខេត្តតាកែវ

 
 

ភ្នំពេញ ៖ ស្រ្តីគ្រូទាយ មន្តអាគម អោមអាម ជំនាញខាងបោកម្នាក់ ត្រូវបាន កម្លាំង នគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ចាប់ខ្លួន ក្រោយពីស្រ្តី ឆបោករូបនេះ បានរត់គេច ខ្លួនពីខេត្តតាកែវ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌដង្កោ បានថ្លែងឲ្យដឹងថា ស្រ្តីសង្ស័យរូបនេះ ត្រូវបាន ប្រជាពលរដ្ឋ នៅខេត្តតាកែវ ប្តឹងទៅសមត្ថកិច្ច ក្រោយពីស្រ្តីរូបនេះ បានប្រើ រូបភាព ធ្វើជាគ្រូទាយ មន្តអាគមអោមអាម ហើយពេលដែលជនរងគ្រោះ ទៅមើលម្តងៗ ជនសង្ស័យ បានប្រាប់ទៅ ជនរងគ្រោះឲ្យដោះគ្រឿងអលង្កា ដាក់នៅក្នុង ធុងអង្ករ លុះស្អែក នឹងក្លាយ ជាមាសពេជ្យ មានតម្លៃ កាន់តែច្រើន ។

ដោយសារល្បិចកលនេះ ជនរងគ្រោះ មានការសង្ស័យ ក៏សុំមកយកក្រវិល ពាក់ទៅការគេ ស្រាប់តែមិនឃើញ ជនសង្ស័យនៅផ្ទះ ពោលបាន ជិះរថយន្តតាក់ស៊ី មកភ្នំពេញបាត់ ។ ភ្លាមៗនោះ ជនរងគ្រោះ បានប្តឹងទៅ សមត្ថកិច្ចមូលដ្ឋាន រួចហើយសមត្ថកិច្ច នៅទីនោះ បានទាក់ទង មកនគរបាល ខណ្ឌដង្កោ ដើម្បីស្ទាក់ចាប់ខ្លួន។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយធ្វើ ការស្ទាក់ និងតាមដានរួចមក កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនស្រ្តី សង្ស័យរូបនេះតែម្តង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ បច្ចប្បន្នស្រ្តីសង្ស័យ ត្រូវបានសមត្ថកិច្ច ខណ្ឌដង្កោ ប្រគល់ទៅឲ្យនគរបាល ខេត្តតាកែវ ដើម្បីចាត់ ការបន្តតាមផ្លូវច្បាប់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម