រថយន្ដដឹកប្រេង បុករឺម៉ូតូកង់បី ស្លាប់ និងរបួស៤នាក់ លើផ្លូវជាតិ លេខ៥
កណ្ដាល ៖ អ្នកធ្វើដំណើរ តាមម៉ូតូរ៉ឺម៉ក កង់បីម្នាក់ បានស្លាប់និង ៣នាក់ផ្សេងទៀត រងរបួស ក្នុងគ្រោះថ្នាក់ ចរាចរណ៍ មួយករណី កើតឡើងរថយន្ដ កាម៉ាស់ ដឹកប្រេងនិង ម៉ូតូរ៉ឺម៉កកង់បី កាលពីវេលាម៉ោង ១២និង៤០នាទី រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិត នៅលើកំណាត់ ផ្លូវជាតិលេខ៥ ចន្លោះគីឡូ ម៉ែត្រលេខ ៣៧-៣៨ ភូមិកំពង់ចុះវា ឃុំ វិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។
យោងតាមមន្ដ្រី នគរបាលស្រុក ពញាឮ បានឱ្យដឹងថា ជនរងគ្រោះដែល ស្លាប់បាត់បង់ ជីវិតនោះ ឈ្មោះ ប៊ុនណា អាយុ២៨ឆ្នាំ រស់នៅភូមិ ព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល ដោយឡែកជន រងគ្រោះបីនាក់ ផ្សេងទៀត មិនបានស្គាល់ អត្ដសញ្ញាណទៀត នោះទេ ។
មន្ដ្រីនគរបាល ស្រុកពញាឮ បានបញ្ជាក់ ថាមុនពេល កើតហេតុ ខណៈជនរងគ្រោះ កំពុងបើករ៉ឺម៉ក ម៉ូតូកង់បី ស្រាប់តែរថយន្ដ កាម៉ាស់ ពណ៌ខៀវ ដឹកប្រេងឥន្ធនៈ ពាក់ ស្លាកលេខ ក.៥៣២២ភព មកពីខាងមុខបុក ពេញមួយទំហឹង បណ្ដាលឱ្យ ជនរងគ្រោះ ស្លាប់ម្នាក់នៅ នឹងកន្លែងកើតហេតុ រីឯផ្សេង ទៀតរងរបួស ធ្ងន់ស្រាល ។
យ៉ាងណាក៏ដោយ អ្នកបើករថយន្ដ ឈ្មោះ ជា សារិ អាយុ៤០ឆ្នាំ រស់នៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ត្រូវ បានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ នៅកន្លែង កើតហេតុ ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ៕
អ្នកបើករថយន្តបង្ក ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!