ធ្លាប់តែចាក់ជ្រូក ពេលកើតជម្លោះជា មួយប្រពន្ធ ទាញកាំបិត ចាក់ប្រពន្ធ ស្លាប់
កំពង់ស្ពឺ ៖ បុរសម្នាក់ ដែលមានមុខរបរ ជាមួយប្រពន្ធរបស់ខ្លួនជាអ្នកចាក់កជ្រូកនិង កាប់ជ្រូកលក់នៅ ផ្សារត្រែង ត្រយឹង ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានប្រហារស្ដ្រី ជាប្រពន្ធ របស់ខ្លួន នឹងកាំបិត ចុងស្រួច ក្រោយ ក្រោយពីពួកគេ ទាំងពីរនាក់ បានឈ្លោះ ទាស់ទែងគ្នា ដោយពាក្យសំដី ខ្លាំងៗ កាលពី ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ដែលត្រូវប្ដីរបស់ខ្លួន ចាក់ និង កាំបិត ស្នៀត បណ្ដាល ឱ្យស្លាប់ពេលបញ្ជូន ទៅកាន់មន្ទីរ ពេទ្យ ដើម្បីធ្វើការ សង្គ្រោះខាង លើនេះមាន ឈ្មោះនាង គីមហាង អាយុ៤២ឆ្នាំ រីឯបុរស ជាប្ដី កំពុងរត់ គេចខ្លួនឈ្មោះអ៊ុក ថុង អាយុ ៥០ឆ្នាំ ។ ប្ដីប្រពន្ធ ទាំងពីរនាក់ រស់នៅភូមិ ទី១ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច និងជា អាជីវករលក់ សាច់ជ្រូក នៅផ្សារត្រែងត្រយឹង ផងដែរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំងពីរនាក់បាន នាំគ្នាធ្វើដំណើរ ទៅផ្ទះ របស់ស្ដ្រី ឈ្មោះ គួយ សេង ត្រូវជាបងស្រីខាងប្ដីរួច មានទំនាស់ ឈ្លោះគ្នា តឹងសសៃក នៅទីនោះ បើទោះបី បងប្អូនជួយ ឃាត់ ក៏មិនស្ដាប់ដែរ រហូតដល់ បុរសជាប្ដីផ្ទុះហឹង្សា កាន់តែខ្លាំងរហូត បុរសជា ប្ដីចាក់ទៅលើស្ដ្រីប្រពន្ធ បណ្ដាលឱ្យស្លាប់ ពេលក្រុមគ្រួសារ និងសាច់ញាតិ ដឹកយកទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។
ដោយឡែក បុរសប្ដីវិញ បាននឹងកំពុងរត់គេចខ្លួន ក្រោម ការតាមចាប់របស់សមត្ថកិច្ច ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!