ប្រគំតន្ត្រីដ៏ធំអស្ចារ្យសម្រាប់ខួបកំណើតទី៦០ របស់ឈិនឡុង អង្គាសបានជាង ១១លានដុល្លារសម្រាប់ការងារមនុស្សធម៌
កំពូលតារាសម្ដែងហុងកុង Jackie Chan (ឈិនឡុង) បានប្រារព្ធពិធីខួបកំណើតលើកទី៦០ របស់ខ្លួនដោយរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំមួយនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៦ ខែមេសា កន្លងទៅ ដោយមានការចូលរួមពីតារាល្បីៗជាច្រើនពីប្រទេសផ្សេងៗគ្នានៅអាស៊ី។
ទឹកប្រាក់ជាង ១១លានដុល្លារ (៧០ ៥៥២ ០០០ Yuan) ដែលប្រមូលបានពីការប្រគំតន្ត្រីនេះ ត្រូវបានបរិច្ចាគសម្រាប់មូលនិធិផ្សេងៗនៅប្រទេសចិន ដែលក្នុងនោះក៏រួមមាន មូលនិធិ Operation Smile ដែលជាអង្គការជួយវះកាត់កុមារដែលមានបបូរមាត់ឆែបផងដែរ។
ការប្រគំតន្ត្រី “Peace & Love & Friendship” ដែលបានរៀបចំនៅពហុកីឡដ្ឋាន Beijing Worker នេះមានវត្តមានរបស់តារាល្បីៗជាច្រើនដូចជាតារាចម្រៀងចិន Nicholas Tse, Lee Bing Bing និង Zhou Xun, តារាចម្រៀងជប៉ុន Misia, តារាចម្រៀងតៃវ៉ាន់ Jay Chou និង Wang Lee Hom, និងតារាកូរ៉េមានក្រុម EXO និងតារាសម្ដែង Kim Hee-Sun ព្រមទាំងតារាល្បីៗជាច្រើននាក់ទៀត។
អ្នកគាំទ្រ Jackie Chan ជាង ១ម៉ឺននាក់ ដែលមកពី ៥០ប្រទេសផ្សេងគ្នាបានមកទស្សនាការប្រគំតន្ត្រីនេះ។
Jackie Chan បាននិយាយថា លោកចង់រៀបចំការប្រគំតន្ត្រីនេះជាយូរមកហើយ ដើម្បីជាការរឹតចំណងមិត្តភាព និងសន្តិភាពរវាងប្រទេសនានាលើពិភពលោក ជាពិសេសនៅអាស៊ីតែម្ដង។
នៅថ្ងៃពុធនេះ Jackie Chan នឹងធ្វើដំណើរទៅទីក្រុងសៀងហៃជាមួយអ្នកគាំទ្រ ដើម្បីសម្ពោធ JC Film Gallery ដែលជាសារមន្ទីរដែលរក្សាទុកស្នាដៃពិសេសៗក្នុងអាជីពសម្ដែងរបស់គាត់ ព្រមទាំងសម្ភារៈនានាដែលគាត់ធ្លាប់បានប្រើប្រាស់ក្នុងការងារសប្បុរសធម៌កន្លងមក ៕
ប្រភព Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!