ទឹកកស្សិណអង្គរវត្តមានពណ៌ក្រហម១សប្តាហ៍ហើយ
ខេត្តសៀមរាប ៖ ទឹកកស្សិណ អង្គរតូច (អង្គរវត្ត) បានចាប់ផ្តើម ប្រែពណ៌ ពីថ្លាឈ្វេង ទៅជាពណ៌ក្រហម ព្រឿងៗ និងមានក្លិន ខុសពីធម្មតា ជាថ្មីម្តងទៀត ធ្វើឱ្យភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនា ប្រាសាទបុរាណ មួយនេះ សម្ដែងនូវ ភាពភ្ញាក់ផ្អើល និងងឿងឆ្ងល់ យ៉ាងខ្លាំង ។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់ អាជ្ញាធរអប្សរា បានអះអាងថា បាតុភូតនេះ មិនមែនជា លើកដំបូងទេ នេះគឺជា លើកទី៣ហើយ ចាប់តាំងពី ទឹកជំនន់ឆ្នាំ ២០១១មក និងគ្មានសញ្ញា នៃការគំរាមកំហែង ពីសារធាតុគីមី ឬជាតិពុលអ្វីដែរ ព្រោះវាគ្រាន់តែ បំលែងពី ការវិវត្ត នៃសារាយ ក្នុងទឹកតែប៉ុណ្ណោះ ។
ទាក់ទិននឹង ភាពមិនធម្មតា នៃទឹកកស្សិណ ចុងក្រោយនេះ ត្រូវបានលោក ខៀវ ធី ប្រធានមគ្គុទេសក៍ ទេសចរណ៍ តំបន់សៀមរាប អះអាងថា បានកើតឡើង អស់រយៈពេល ប្រមាណមួយ សប្តាហ៍មកហើយ ដោយមានក្លិនឆ្អាប ព្រមទាំង មិនឃើញមាន ត្រីបណ្តែតខ្លួន ទៀតទេ ។ លោក ខៀវ ធី បានពិពណ៌នា បង្ហោះនៅក្នុង បណ្តាញផ្សព្វផ្សាយ សង្គម របស់លោក យ៉ាងដូច្នេះថា «ខ្ញុំបារម្ភ អំពីបរិស្ថាន ទឹក ក្នុងតំបន់អង្គរ តើបងប្អូនមាន ចាប់អារម្មណ៍ អំពីទឹកកស្សិណ ខាងត្បូង នៅប្រាសាទ អង្គរវត្ត ឡើងពណ៌ក្រហម ព្រឿងខាប់ទេ ? ហើយក៏មិនឃើញ មានត្រីហែល សំដិលខ្លួន បង្អួតអ្នកទេសចរ ដូចពេលមុនដែរ ។ នេះប្រាកដជា ប៉ះពាល់ជាតិថ្នាំគីមី ដែលធ្វើឱ្យ បរិស្ថានប្រែប្រួល ។ អាជ្ញាធរអប្សរា ដែលជាអង្គភាព ជំនាញ របស់រដ្ឋ ដែលការពារ តំបន់អង្គរមិនគួរ ព្រងើយកន្តើយ រឿងនេះទេ» ។
អគ្គនាយករង អាជ្ញាធរអប្សរា ទទួលបន្ទុក នាយកដ្ឋានទឹក លោកបណ្ឌិត ហង់ ពៅ មិនបាន លើកទូរស័ព្ទទេ នៅថ្ងៃទី២៧ វិច្ឆិកា ដូច្នេះមិនអាច សុំការពន្យល់ ពាក់ព័ន្ធ ស៊ីជម្រៅ ជុំវិញការប្រែប្រួល ទឹកកស្សិណ អង្គរ នោះបានទេ ។ ទោះជាយ៉ាងនេះក្តី អគ្គនាយក អាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ បានមានប្រសាសន៍ នៅរសៀល ថ្ងៃទី២៧ វិច្ឆិកា ថា ព័ត៌មាននេះពុំមាន អ្វីគួរឲ្យព្រួយ បារម្ភនោះទេ ហើយក៏មិនមែន ជាបាតុភូត លើកដំបូងដែរ គឺស្ថានភាពដូចគ្នានេះ ធ្លាប់បានកើតឡើង ពីរដង រួចមកហើយ។
លោកបានបន្ថែមថា តាមបទពិសោធន៍ ដែលយើងធ្លាប់ជួបប្រទះ នាពេលកន្លង ទៅឃើញថា ដើមហេតុ ដែលនាំឲ្យ ទឹកប្រែពណ៌ គឺមកពីអាកាសធាតុ ក្តៅខ្លាំង ធ្វើឲ្យសារាយ នៅក្នុងផ្ទៃទឹក ប្រែពណ៌ពីខៀវ ទៅជាក្រហមព្រឿងៗ រួចរលួយ បង្កឲ្យមានក្លិនខ្លះ និងផ្ទៃទឹក ខាងលើ ក្លាយជាខាប់ អន្លិលៗបែបហ្នឹង ។
លោក ប៊ុន ណារិទ្ធ បានបញ្ជាក់បន្ថែមថា កន្លងមកមន្ត្រី ជំនាញ ធ្លាប់ធ្វើការសិក្សា ស្រាវជ្រាវ ដោយយកទឹកនេះ ទៅវិភាគ នៅក្នុងម៉ាស៊ីន ពិសោធន៍ តែមិនបានរកឃើញ សារធាតុពុល ឬគីមី អ្វីទេ ហើយវិធីសាស្ត្រ ក្នុងការស្ដារ ស្ថានការណ៍ គ្រាន់តែ ធ្វើការបញ្ចូលទឹក ឬមានភ្លៀង មួយមេពីរមេទៅ ទឹកមានចរន្តហូរ វាលែងអីហើយ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១១ កន្លងទៅ ក្រោយពីផ្នែកខ្លះ នៃឧទ្យានអង្គរ ត្រូវបានគំរាមកំហែង ដោយទឹកជំនន់ពី ស្ទឹងសៀមរាប កស្សិណអង្គរតូច ទាំងបួនទិស ដែលមានបណ្តោយ ប្រវែង១៥០០ម៉ែត្រ (កើត-លិច) និងទទឹង ប្រវែង១៣០០ម៉ែត្រ (ជើង-ត្បូង) ក៏ធ្លាប់បាន ប្រែពណ៌ ពីថ្លាទៅក្រហម ដូចពេលនេះដែរ ហើយថែមទាំង មានក្លិនស្អុយ និងមានត្រីងាប់ ជាច្រើនក្បាល ទៀតផង ៕
ទឹកកស្សិណអង្គរតូច(អង្គរវត្ត) បានចាប់ផ្តើមប្រែពណ៌ពីថ្លាឈ្វេងទៅជាពណ៌ក្រហមព្រឿងៗ
ប្រែពណ៌ពីថ្លាឈ្វេងទៅជាពណ៌ក្រហមព្រឿងៗ និងមានក្លិនខុសពីធម្មតាជាថ្មីម្តងទៀត
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!