នារី​​ម្នាក់​ចង.ក​ សម្លាប់​ខ្លួន​​ក្នុង ​ផ្ទះ​សំណាក់​ «កែវ ម្នី» ត្រូវគេ​បញ្ជូនសព​ចេញ យ៉ាង​អាថ៌​កំបាំង​

 
 

ខេត្តបាត់ដំបង ៖ សពនារីម្នាក់ដែលគេដឹងថា «មានមុខរបរកែសម្ផស្ស» ត្រូវគេបញ្ជូនចេញយ៉ាង អាថ៏កំបាំងពីក្នុង បន្ទប់ជូល ផ្ទះសំណាក់ យីហោ «កែវ ម្នី» បន្ទាប់ពីនាង បានចង.ក សម្លាប់ខ្លួន កាលពីវេលាម៉ោងជាង ៣ទៀបភ្លឺថ្ងៃទី២៧ វិច្ឆិកា ២០១៤ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ សៀង សុភ័ក្ដិ អាយុ២៩ឆ្នាំ មានស្រុកកំណើត នៅស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែ នាងមក ប្រកប មុខរបជាអ្នក «កែសម្ផស្ស» នៅក្រុង បាត់ដំបង ។

ប្រភពបន្តថា នារីកែសម្ផស្ស ម្នាក់នេះចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ ផ្ទះសំណាក់ «កែវ ម្នី» កាលពីវេលាទៀបភ្លឺ ហើយត្រូវម្ចាស់ផ្ទះ សំណាក់ ព្យាយាម បិទបាំងមិន បានរាយការណ៍ ប្រាប់សមត្ថកិច្ចភ្លាមៗទេ ក្រោយពីដឹងរឿងនេះ ។ សពនារីរងគ្រោះត្រូវបាន គេវេចខ្ចប់ បញ្ជូនចេញពី ក្នុងផ្ទះ សំណាក់ ស្ងាត់ៗ សូម្បីតែ សមត្ថកិច្ចជំនាញ ក៏ចុះទៅធ្វើ កោសល្យវិច័យមិនទាន់ដែរ ។

អ្នកគ្រប់គ្រង ផ្ទះសំណាក់ខាងលើនេះ បានធ្វើការឆ្លើយ បដិសេធន៍តាមទូរស័ព្ទកាល ពីវេលាល្ងាចថ្ងៃ ទី២៧ វិច្ឆិកា ២០១៤ ថា ស្ត្រី «កែសម្ផស្ស» ខាងលើនេះ មិនបានធ្វើ អត្តឃាតនៅក្នុង បន្ទប់ផ្ទះសំណាក់ទេ តែនាងបានធ្វើ អត្តឃាតដោយ ចង.កសម្លាប់ខ្លួន នៅក្នុង បន្ទប់ជួល ស្នាក់នៅខាង ក្រោយ ផ្ទះសំណាក់របស់ខ្លួន ដែលមាន បងស្រីរបស់ នាងស្នាក់នៅក្បែរនោះដែរ ។

អ្នកគ្រប់គ្រង រូបនេះបញ្ជាក់ថា ក្រោយពេលកើតហេតុ បងស្រីជនរងគ្រោះ បានចាត់ចែងបញ្ជូន សាកសពនាង ចេញទៅ ស្រុកកំណើតនៅ ខេត្ត បន្ទាយមានជ័យ ៕


      រូបភាពៈ ផ្ទះសំណាក់ «កែវ មុនី»

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម