ចាប់ខ្លួនមន្ដ្រី ពន្ធដារ ខេត្ដរតនគិរី ពីបទរំលោភ អ្នកបោស សំអាត ក្នុងអង្គភាព

 
 

រតនគិរី ៖ មន្ដ្រីពន្ធដារនៅ ទីស្នាក់ការពន្ធដារ ខេត្ដរតនគិរី មានតួនាទីជា ប្រធានផ្នែកបំណុល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្រោយ ពីទទួលសេចក្ដី រាយការណ៍ថា មន្ដ្រីរូបនេះ បានចាប់រំលោភ សេពសន្ថវៈ ទៅលើនារីម្នាក់ ជាបុគ្គលិកផ្នែក បោសសំអាតនៅ ក្នុងមន្ទីរពន្ធដារ តែម្ដង ។

អធិការនគរបាល ក្រុងបានលុង លោក យុន ប៊ុនណា បានបញ្ជាក់នៅ ក្នុងរបាយការណ៍ របស់ខ្លួនឱ្យដឹងថា ជនសង្ស័យ រូបនេះមាន ឈ្មោះ ប្រាក់ សាវ័ន្ដ អាយុ៥០ឆ្នាំ រស់នៅទី ស្នាក់ការនៃមន្ទីរ ពន្ធដារខេត្ដ រតនគិរី ភូមិ កន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង មានតួនាទីជា ប្រធានផ្នែកបំណុល ពន្ធដារខេត្ដ រតនគិរី ដោយឡែកនារី រងគ្រោះវិញ ឈ្មោះ ឈ ន អាយុ១៩ឆ្នាំ ស្នាក់នៅក្នុង មន្ទីរពន្ធដារ និងជាបុគ្គលិក ផ្នែកអនាម័យ ។

លោកយុន ប៊ុនណា បានបញ្ជាក់ថា កាលពីវេលាម៉ោង ៦និង៤៨នាទី ល្ងាចថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ ជនសង្ស័យបាន ធ្វើសកម្មភាព ចាប់រំលោភសេព សន្ថវៈនារីរងគ្រោះនៅ ក្នុងអង្គភាពពន្ធដារ ខេត្ដតែម្ដង ។

លោកបន្ដថា ក្រោយទទួលសេចក្ដីរាយ ការណ៍ពីករណី ចាប់រំលោភខាងលើនេះ កម្លាំងសមត្ថកិច្ច មូលដ្ឋានរបស់លោក បានចុះទៅសួរនាំ ហើយឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យរូបនេះ ដើម្បីមានវិធានការតាម ផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសួរនាំនិងឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលក្រុងបានលុង ដើម្បីចាត់ការបន្ដ តាមនីតិ វិធី ។

យោងតាមសេចក្ដី រាយការណ៍បាន ឱ្យដឹងថា ករណីនេះសមត្ថកិច្ច មិនបានផ្ដល់ព័ត៌មាន ឱ្យទូលំទូលាយ និងលំអិតឱ្យអ្នក សារព័ត៌មាន នោះទេ ដោយអះអាងថា រឿងនេះថ្នាក់លើ មិនឱ្យផ្សាយ ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចសុំ ការបកស្រាយ និងបំភ្លឺពីលោក ប្រាក់ សាវ័ន្ដ បាននៅឡើយ ទេ នៅព្រឹកថ្ងៃ ដដែលនេះ ប៉ុន្ដែដើមអម្ពិល និងរង់ចាំការបំភ្លឺ គ្រប់ពេលវេលា របស់លោក ដើម្បីបញ្ជាក់ទៅកាន់ សាធារណជន ឱ្យបានច្បាស់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម