កុមារាម្នាក់ យកខ្សែគោ រុំកខ្លួនឯង លោតលេង ភ្លាត់ស្នៀត រឹតកបណ្តាល ឱ្យស្លាប់
បាត់ដំបង៖ កុមារាអាយុ ១០ឆ្នាំម្នាក់ បានយកខ្សែគោ មករុំកខ្លួនឯង ហើយលោតលេង ភ្លាត់ស្នៀតផុត ជើងពីដី រឹតកបណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងរោងគោ ក្រោយផ្ទះ ស្ថិតក្នុងភូមិ អណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់ បច្ចុប្បន្នសពជនរងគ្រោះ កំពុងធ្វើបុណ្យ តាមប្រពៃណី។
ប្រភពពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងរោងគោ ក្រោយផ្ទះ ស្ថិតក្នុង ភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់ មានកុមារាម្នាក់ ឈ្មោះ នៅ មករា អាយុ ១០ឆ្នាំ បានយកខ្សែគោ មករុំក ៣ទៅ៤ជុំ លោតលេងក្នុង រោងគោម្នាក់ឯង មួយសន្ទុះក្រោយមក ក៏បានរត់ទាក់ជើង ធ្លាក់ផុតពីដី ធ្វើឱ្យខ្សែគោ នោះរឹតកក្មេងរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗ ពេលម្តាយទៅមើល បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ។
ម្តាយជនរងគ្រោះ បាននិយាយប្រាប់ សមត្ថកិច្ចថា កូនរបស់គាត់តែងតែ លេងរបៀបនេះ ជាញឹកញាប់ គាត់បានហាមដែរ តែវាមិនស្តាប់ លុះចុងក្រោយនេះ ស្លាប់ទាល់តែបាន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ច បានពិនិត្យរួច ប្រគល់ឱ្យសាច់ញាតិ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!