បុរសជនបរទេស ស្រវឹងស្រាបើក ម៉ូតូលឿនទៅបុកម៉ូតូ មួយគ្រឿង ទៀត របួសធ្ងន់ស្រាល៣នាក់

 
 

រាជធានីភ្នំពេញ ៖ បុរសជនបរទេសម្នាក់ បានរងរបួសរយះដៃជើង សន្លប់មួយសន្ទុះ និង បុរសពីរនាក់ ផ្សេងទៀតបាន រងរបួសស្រាល បន្ទាប់ពីជួប គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ ម៉ូតូស៊ុយស៊ូគី ហាយយ៉ាតេ បុកគ្នាជាមួយ ម៉ូតូហុងដាឌ្រីម សេ១២៥ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១២ និង ៣០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី ២៨ វិចិ្ឆកា ២០១៤ នៅលើកំណាត់ ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនបរទេស ម្នាក់ស្រវឹងស្រាប់ បើកម៉ូតូស៊ុយស៊ូគី ហាយ៉ាតេមួយគ្រឿង យ៉ាងលឿនតាមផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពី ត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុ ក៏បានបើកទៅបុក ម៉ូតូហុងដាឌ្រីម សេ១២៥ ជិះដោយបុរសពីនាក់ បណ្តាលឱ្យម៉ូតូ ទាំងពីរគ្រឿង ដួលទៅលើផ្លូវ ធ្វើឱ្យបុរសជនបរទេស រងរបួសរយះដៃជើង សន្លប់មួយសន្ទុះ ដឹងខ្លួនឡើងវិញ ចំណែកបុរសពីរនាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ របួសស្រាល ។

ក្រោយពេលកើតហេតុ រថយន្តសង្រ្គោះ បានមកទទួលយក ជនរងគ្រោះទៅ ព្យាបាលមុខរបួសដែរ តែបុរសជនបរទេស មិនព្រមទៅដោយរងចាំ សាច់ញាតិមកទទួល ។ មួយសន្ទុះក្រោយមក គ្រួសារបុរសរងគ្រោះ បានមកដល់ កន្លែងកើតហេតុ បានសងសំណង ទៅឱ្យបុរសជិះម៉ូតូ ហុងដាឌ្រីម ចំនួន១០០ដុល្លារ និងនាំបុរសជនបរទេស ទៅព្យាបាលមុខរបួស ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម