ការពិសោធន៍ វាក់សាំង ការពារជម្ងឺឆ្លង អេប៊ូឡា ទទួលបានជោគជ័យ!

 
 

វ៉ាស៊ីតោន៖ យោងតាម វិទ្យាស្ថាន សុខាភិបាលជាតិ របស់សហរដ្ឋអាមេរិក បានឲ្យដឹង កាលបីថ្ងៃពុធ កន្លងទៅនេះថា ការពិសោធន៍វ៉ាក់សាំង ការពារជម្ងឺឆ្លង អេប៊ូឡា ទៅលើខ្លួន យុវជន សរុប ២០នាក់ ទទួលបានជោគជ័យ ល្អណាស់។

នាយក វិទ្យាស្ថានជាតិ នៃជម្ងឺប្រតិកម្ម និង ឆ្លង របស់វិទ្យាស្ថាន សុខាភិបាលជាតិ សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយក្នុង សេចក្តីថ្លៃងការណ៍ មួយថា៖ «ការរីករាលដាល នៃជម្ងឺអេប៊ូឡា យ៉ាងរហ័ស នៅទ្វីបអាហ្រិកខាងលិច ទាមទារដាច់ខាត នូវវ៉ាក់សាំង សម្រាប់ចាក់ការពារ ដើម្បីបញ្ចប់ការឆ្លង ទៅវិញទៅមក។ បន្ទាប់ពីការសាកល្បង វ៉ាក់សាំង ការពារជម្ងឺឆ្លង អេប៊ូឡា ទៅលើខ្លួនយុវជន សរុប ២០ នាក់ ទទួលបានជោគជ័យរួចមក យើងនឹងបន្ត ធ្វើការពិសោធន៍ វ៉ាក់សាំងការពារ ជម្ងឺអេប៊ូឡា ក្នុងទ្រង់ទ្រាយធំ បន្តទៅទៀត ដើម្បីធានា ១០០% ថា មានប្រសិទ្ធភាព»

បន្ទាប់ពីធ្វើការ ចាក់វ៉ាក់សាំង អស់រយៈពេល ៤ សប្តាហ៍រួចមក យុវជន សរុប ២០ នាក់ ដែលមានអាយុ ពី ១៨ ទៅ ៥០ ឆ្នាំ សុទ្ធសឹងតែធ្វើការវិវត្តន៍ បានអង់ទីក័រ ប្រឆាំងនឹងវីរុស អេប៊ូឡា ហើយមិនតែប៉ុណ្ណោះ គេក៏ប្រទះឃើញ មានកោសិកា ប្រព័ន្ធភាពស៊ាំ ឈ្មោះ «CD8» ដែលទំនងអាចជា កោសិកាការពារ ដ៏សំខាន់ ដើម្បីប្រឆាំង វីរុស អេប៊ូឡាផងដែរ។

គួរបញ្ជាក់ផងដែរថា របកគំហើញ វ៉ាក់សាំង ការពារជម្ងឺ អេប៊ូឡាមួយនេះ កំពុងតែចែកចាយ ទៅដល់ ប្រទេសអង់គ្លេស, ម៉ាលី និងប្រទេសស្វីស ដើម្បីធ្វើការ ពិសោធន៍។ ចំណែកឯ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Barack Obama នឹងធ្វើ ទស្សនកិច្ច ទៅកាន់ វិទ្យាស្ថានខាងលើ ដើម្បីអបអរ របកគំហើញ វ៉ាក់សាំង ការពារជម្ងឺអេប៊ូឡា ថ្មីមួយនេះ នាថ្ងៃអង្គារ៍ សប្តាហ៍ក្រោយផងដែរ៕





តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានស៊ីនហួរ

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម