សុគន្ធ និសា ឃើញតែអោប កូនឆ្កែ ខណៈពាក្យ ចចាមអារាម មិនចេះចប់ ថាមានគូកំណាន់

 
 

ភ្នំពេញ៖ ពាក្យចចាម អារាម ហាក់ដូចមិន ស្រាកស្រាល សោះចំពោះ តារាស្រីរូបស្រស់ សុគន្ធ និសា ចំពោះរឿងរ៉ាវ ស្នេហា ផ្ទាល់ខ្លួន របស់កញ្ញា ប៉ុន្តែសាមីខ្លួន ហាក់ដូចមិន អើពើនឹងពាក្យ ចចាមអារាម ចាក់ដោត ទាំងនោះឡើយ។

នៅតាមបណ្តាញ សង្គមហ្វេសប៊ុក របស់កញ្ញា សុគន្ធ និសា គេមិនដែល ឃើញមានវត្តមាន របស់អ្នកណា ម្នាក់គួរអោយ កត់សម្គាល់ថា ជាគូកំណាន់ ចិត្តរបស់ កញ្ញាឡើយ។ ថ្វីត្បិតតែមាន សារព័ត៌មាន ជាច្រើនធ្លាប់ លើកឡើងពី បញ្ហានេះក៏ដោយ ក៏មិនធ្លាប់មាន ការអះអាង ណាមួយថា ជាការពិតឡើយ។ ផ្ទុយទៅវិញ ឃើញតែ កញ្ញា សុគន្ធ និសា យកកូនឆ្កែ ពណ៌ត្នោតដ៏ គួរអោយ ស្រលាញ់មួយ តាមខ្លួន ជានិច្ច។ កូនឆ្កែនោះ ជាពូជឆ្កែដែល បានពីលោក សុគន្ធ ថេរ៉ាយុ និងជាឆ្កែ ប្រភេទ Maltipoo ដែលមាន ចរិត ចូលចិត្តលេងច្រើន ទើបធ្វើ អោយ កញ្ញា និសា ស្រលាញ់ និងយក តាម ខ្លួនជានិច្ច។ បើតាមប្រភព ពីមិត្តភក្តិ របស់កញ្ញា និសា បានអោយ ដឹងថា កញ្ញា ស្រលាញ់កូន ឆ្កែនេះណាស់ រហូតសឹងមិន ដាច់ចិត្តទៅ ណាចោល ទើបភាគច្រើន ត្រូវយកតាមខ្លួន ដោយសារ នៅផ្ទះ គ្មានអ្នកមើលថែ។ ថ្មីៗនេះផងដែរ នៅតាមទំព័រ ហ្វេសប៊ុក របស់កញ្ញា គេឃើញកញ្ញា បានបង្ហោះរូប ជាមួយកូនឆ្កែ នេះជាញឹកញាប់ រហូតធ្វើអោយ មានអ្នកគាំទ្រ មួយចំនួន ច្រណែននឹង ការថ្នាក់ថ្នម ទៅលើកូនឆ្កែ នេះទៀតផង។

បើតាមសម្តី ពីអ្នកជិតស្និទ្ធិ របស់កញ្ញា សុគន្ធ និសា បានអោយ ដឹងទៀតថា កញ្ញាសម្រេច ចិត្តយកកូនឆ្កែ មកចិញ្ចឹមគឺ ដោយសារតែ ការងាររវល់ ដែលធ្វើអោយ មានភាព ស្មុគស្មាញ ខ្លាំងពេក ទើបយកកូន ឆ្កែមកកំដរ និងលេងជាមួយដើម្បី បំបាត់ភាពអផ្សុក និងស្ត្រេស បន្ទាប់ពី ការងារ៕



ដោយៈ Arex


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម