ពិធី​ការិនី​ អ្នក​នាង​ខៀវ សាន​សា​ណា​ ស្ថិត​ក្នុង​មន្ទិល​ស្នេហ៍ រឿង​បែក​ព្រាត់ និង​សាង​ស្នេហ៍​ថ្មី​ ជាមួយ​ថៅកែ​ ត្រៀម​ចូល​រោងការ​

 
 

រាជធានីភ្នំពេញ ៖ ពិធីការិនីរាងតូច ច្រឡឹងអ្នកនាងខៀវ សានសាណា ដែលមានស្វាមីជា ជនជាតិកាណាដា និងមានកូន២នាក់លេចឮថា បានបែក បាក់គ្នា ហើយ ដោយបានឡើងតុលាការ បញ្ចប់រឿងក្តីទៀតផង។ លើសពីនេះ មានព័ត៌មានថា សាណាមាន ស្នេហាថ្មីទៀតហើយ ជាថៅកែ ក្រុមហ៊ុន ជនជាតិអាមេរិក និងគ្រោងរៀបការ នៅចុងឆ្នាំ២០១៤នេះ ។

កាលពីពេល ថ្មីៗនេះ គេឃើញអ្នកនាងខៀវ សានសាណា បណ្តើរបុរសម្នាក់ សង្ស័យជាគូស្នេហ៍ថ្មីនោះ ចូលរួមពិធីជប់លៀង កម្មវិធីចែក វិញ្ញាបន បត្រដល់ សិស្សរៀនផ្នែក កែសម្រស់នៅសាលា របស់អ្នកនាង គង់ សុជាតិ ។

កាលពីមួយរយៈមុន អ្នកនាងខៀវ សានសាណា បាត់មុខដោយចេញ ទៅរស់នៅប្រទេសកាណាដា ជាមួយស្វាមី ដែលបម្រើការងារនៅ អង្គការ ណាតូ ។ ពួកគេបានចូល រោងការ តាមបែបគ្រឹស្តសាសនា នៅឯកាណាដា។ ចំណងស្នេហ៍នេះ អ្នកនាងសានសាណា មានកូន ២នាក់ ហើយបាន ត្រលប់មកនៅ កម្ពុជាវិញ ចាប់អាជីពជា ពិធីការិនីដដែល ។

នៅពាក់កណ្តាលឆ្នាំ២០១៤នេះ លេចឮថាចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងសាណា និងស្វាមី បានដាច់ដោចហើយ ដោយបញ្ចប់នៅ តុលាការ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅពេលនេះគឺលេចឮថា អ្នកនាងខៀវ សានសាណា ត្រៀមចូលរោងការជាមួយប្រធានក្រុមហ៊ុនមួយ ជាជនជាតិអាមេរិក មានវ័យស្របាលស្វាមីមុន ។ សាណា ឧស្សាហ៍ទៅបម្រើ ការងារឱ្យក្រុមហ៊ុននោះ ហើយភាពស្និទ្ធស្នាល ជាមួយថៅកែ ក្លាយជាស្នេហា ។

តាំងពីបែកធ្លាយ ដំណឹងត្រៀមចូលរោងការ ជាមួយថៅកែរូប នោះមក ពេលទៅណាមកណា ជាមួយគ្នាក្នុងកម្មវិធី ជប់លៀងរបស់ អ្នក សិល្បៈ អ្នកទាំងពីរមិនដែល ហ៊ានដើរចូល ដំណាលគ្នាទេ គឺចូលមុន និងក្រោយ ដើម្បីបញ្ចៀសការ តាមថតរបស់ អ្នកសារព័ត៌មាន ។ បើទោះជាព្យាយាម លាក់បាំងគេឯងក្តី ប៉ុន្តែអ្នកសិល្បៈមួយ ចំនួនដៅថា បុរសនោះជា គូស្នេហ៍ថ្មីរបស់អ្នក នាងសានសាណា ។

ជាក់ស្តែងកាល ពីរាត្រីថ្ងៃទី២៥ វិច្ឆិកា ២០១៤ ពិធីការិនី ខៀវ សានសាណា បានបណ្តើរ បុរសដែល គេសង្ស័យ ថាជាគូស្នេហ៍នោះ ចូលរួមពិធី ជប់លៀង ចែកវិញ្ញាបនបត្រ ជូនសិស្សរៀន ផ្នែករក្សាសម្ផស្ស នៅសាលារបស់ ពិធីការិនីគង់ សុជាតិ ។ ភ្លាមនោះអ្នកនាងសាណា ត្រូវអ្នក នាង សុជាតិ អញ្ជើញឱ្យ ចូលរួមថតរូប ទុកជាអនុស្សាវរីយ៍រួមគ្នា ជាមួយបុរសម្នាក់ នោះផងដែរ ។

តើបុរសនោះជា គូស្នេហ៍ថ្មីពិតមែន ឬយ៉ាងណា ? អ្នកនាងសាណា នៅមិនទាន់ហ៊ានទទួលស្គាល់ទេ បើទោះបីគេឃើញ មានភាពស្និទ្ធស្នាល គួរឱ្យ ជឿថា ជាការណ៍ពិតក៏ដោយ ។ សាណា ធ្លាប់និយាយថា រវាងនាង និងបុរសនោះត្រឹមតែជា មេកើយនិង កូនចៅប៉ុណ្ណោះ ។

រឿងស្នេហ៍របស់ អ្នកនាងសានសាណា ទាំងរឿង បែកបាក់គ្នា ទាំងរឿងសាងស្នេហ៍ថ្មី គ្រាន់តែជាការ សង្ស័យរបស់ មហាជនប៉ុណ្ណោះ ឯការណ៍ពិត យ៉ាងណានោះ វាអាស្រ័យលើ នាងផ្ទាល់ទើបអាច បញ្ជាក់បាន ៕


 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម