មេខ្លោង​ជួញដូរ គ្រឿងញៀន ដែលទើប ចាប់ខ្លួនបានប៉ុនប៉ង​ ចង.ក ធ្វើអត្តឃាត តែ​ត្រូវសង្គ្រោះទាន់​ (វីដេអូ)

 
 

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ ខណៈជនសង្ស័យជាមេ  ជួញដូរគ្រឿងម្នាក់ ដែលទើបចាប់ខ្លួន បានយកកន្សែងពោះគោ ប្រភេទធំ ចងភ្ជាប់ជាមួយ ទុយោទឹក ដើម្បីប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះត្រូវកម្លាំង សមត្ថកិច្ចជួយសង្គ្រោះទាន់ កាលពីវេលា ម៉ោង០៩ និង៤៥នាទីព្រឹក ថ្ងៃទី២៧ វិច្ឆិកា ២០១៤ ស្ថិតនៅការិយាល័យ ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យដែល ប៉ុនប៉ងសម្លាប់ខ្លួនឈ្មោះ ហ៊ាង ពៅ ហៅឈុំ ជឿន អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវលេខ ៣១៨ ក្រុម២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនខាងលើ បានលួចយកកន្សែង ពោះគោ ទៅចងភ្ជាប់ជាមួយទុយោទឹក ហើយជននោះបានស្រែក ប្រាប់គេ ឯងថា «សុំលាបងប្អូនទាំងអស់គ្នាហើយ» ក៏ប្រុងលោតចុះមកឱ្យស្លាប់ តែត្រូវអ្នកនៅក្បែរ នោះឃើញទាន់ ក៏ស្រែកឱ្យគេជួយ ផ្អើលដល់ សមត្ថកិច្ចតែម្តង ៕

អត្ថបទទាក់ទង៖ ម៉ោង៥និង២៥នាទីល្ងាចម្សិលមិញ ការបង្ក្រាបគ្រឿងញៀននៅសង្កាត់បឹងសាឡាង បិទបញ្ចប់ហើយ សមត្ថកិច្ចដកហូត បានថ្នាំញៀនជិត៣គីឡូក្រាមនិងលុយសរុបជិត១០ម៉ឺនដុល្លារ




មេខ្លោងជួញដូរគ្រឿងញៀនដែលទើបចាប់ខ្លួនបានប៉ុនប៉ងចង.កធ្វើអត្តឃាត តែត្រូវសង្គ្រោះទាន់

យ៉ាងណាមិញ បើតាមរយៈវីដេអូ មួយដែលត្រូវបានបង្ហោះចូល ក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមានការចែកចាយ បន្តជាច្រើន បាន បង្ហាញ ពី សកម្មភាព ជនសង្ស័យជាមេ  ជួញដូរគ្រឿងញៀនរូបនេះ បានសុំឱប កូនស្រីសំណព្វជាលើកចុងក្រោយ ដែលសកម្មភាពនេះ កើតឡើងមុន ពេល ជនសង្ស័យរូបនេះចង់ធ្វើអត្តឃាត ៕

មកទស្សនាវីដេអូយកចេញពីបណ្តាញហ្វេសប៊ុក ៖


 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម